ការសម្រកទម្ងន់អាចជារឿងមួយដែលពិបាកចិត្តខ្លាំងណាស់ ព្រោះពេលខ្លះអ្នកមិនអាចឃើញលទ្ធផលទាល់តែសោះ។ អ្នកអាចខំប្រឹងប្រែងសម្រកណាស់ដែរ តែទម្ងន់វាមិនព្រមស្រកទាល់តែសោះ ។ មានហេតុផលមួយចំនួនដែលធ្វើឱ្យអ្នកពិបាកនឹងស្រកទម្ងន់ បើទោះបីជាអ្នកខំយ៉ាងណាក៏ដោយ។ អ្វីដែលសំខាន់ជាងគេនោះគឺថា ចំណីអាហារដែលអ្នកទទួលទានចូលរួមចំណែកច្រើនជាងគេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអាហារ និងភេសជ្ជៈ៣យ៉ាង ដែលមិនគួរទទួលទាននៅពេលកំពុងចង់សម្រកទម្ងន់។
១. ភេសជ្ជៈមានជាតិអាល់កុល
ភេសជ្ជៈប្រភេទទាំងនេះ មានកាឡូរីខ្ពស់ និងបន្ថែមជាតិស្ករ ហើយមានប្រូតេអ៊ីន និងជាតិសរសៃតិចតួច ឬគ្មានសារជាតិចិញ្ចឹមមានប្រយោជន៍ទាល់តែសោះ។ អ្នកប្រហែលជាមិនចាំបាច់បោះបង់ចោលនូវការទទួលទានជាតិអាល់កុលទាំងស្រុងនោះទេ ប៉ុន្តែវាគួរតែពិសារវាក្នុងកម្រិតមធ្យមចុះក្រោម។
២. ប្រភេទនំដុត
ពួកវាមានជាតិស្ករបន្ថែមខ្ពស់ រួមទាំងសារធាតុស្ករ fructose ដែលបង្កើនចំណង់អាហាររបស់អ្នក និងធ្វើឱ្យអ្នកញ៉ាំកាន់តែច្រើន។ ពួកវាក៏មានផ្ទុកខ្លាញ់មិនល្អ ដែលបង្កើនហានិភ័យនៃការធាត់។ ក្នុងដំណើរការសម្រកទម្ងន់របស់អ្នក សូមចៀសវាងទំនិញដុតនំដូចជា នំខូគី និងនំខេកជាដើម។
៣. អំបិល
ជាតិសូដ្យូមនៅក្នុងអំបិល បណ្តាលឱ្យមានជាតិទឹកនៅក្នុងខ្លួន ដែលធ្វើឱ្យអ្នកមានអារម្មណ៍ហើមរាងកាយ។ ការទទួលទានវាច្រើន គឺមិនល្អឡើយ ជាពិសេសនៅពេលដែលអ្នកចង់សម្រកទម្ងន់។ វាក៏អាចបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សម្ពាធឈាមរបស់អ្នកផងដែរ នៅពេលដែលទទួលទានច្រើនពេក។ អំបិលគួរតែត្រូវបានកាត់បន្ថយឱ្យស្ថិតក្នុងកម្រិតអប្បបរមាបំផុតសម្រាប់របបអាហាររបស់អ្នក៕