គ្រូពេទ្យជំនាញខាងសើស្បែក ណែនាំឱ្យប្រើឡេការពារកម្តៅថ្ងៃដែលផ្តល់នូវការការពារទូលំទូលាយ ក្នុងកម្រិត SPF 30 ឬ ខ្ពស់ជាងនេះ ហើយធន់នឹងទឹករាល់ពេលដែលអ្នកចេញទៅក្រៅ ទោះបីជាថ្ងៃដែលមិនមានកម្តៅថ្ងៃក៏ដោយ ។ លាបឡេការពារកម្តៅថ្ងៃឱ្យបានគ្រប់គ្រាន់ ហើយវាគួរតែត្រូវបានលាបឡើងវិញ នៅពេលដែលនៅខាងក្រៅប្រហែលរៀងរាល់ពីរម៉ោងម្តង និងបន្ទាប់ពីហែលទឹក ឬបែកញើស ។ តើមូលហេតុអ្វីបានជាវាមានសារសំខាន់បែបនេះ ?
១. វាកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក
កាំរស្មី UV បណ្តាលឱ្យកើតមហារីកស្បែកនៅពេលស្រូបចូលទៅក្នុងស្បែក។ ការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ មុនពេលអ្នកឈានជើងចេញទៅក្រៅប៉ះនឹងព្រះអាទិត្យ កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺមហារីកស្បែកបានយ៉ាងច្រើន។
២. វាការពារភាពចាស់នៃស្បែកមុនអាយុ
ការប៉ះពាល់នឹងព្រះអាទិត្យច្រើនពេកអាចបំផ្លាញស្រទាប់កូឡាជែន និងជាលិកាភ្ជាប់នៃស្បែករបស់អ្នក ធ្វើឱ្យស្បែករបស់អ្នកបាត់បង់ភាពយឺតរបស់វា និងបង្កើតភាពជ្រីវជ្រួញ ដែលនាំឱ្យស្បែកឆាប់ចាស់។ ការលាបឡេការពារកម្តៅថ្ងៃ ជួយកាត់បន្ថយអត្រាដែលស្បែករបស់អ្នកត្រូវប្រឈមនឹងពន្លឺព្រះអាទិត្យ អាចជួយការពារភាពចាស់មុនអាយុបាន។
៣. វាកាត់បន្ថយការរលាកនៃស្បែក
កាំរស្មី UV ជួនកាលបណ្តាលឱ្យមានការឈឺចាប់ក្រហម និងរលាក ការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ជួយការពារការរលាកពីកាំរស្មីដែលបង្កគ្រោះថ្នាក់។ លាបឡេការពារកម្តៅថ្ងៃប្រហែល ៣០នាទីមុនពេលចេញទៅក្រៅ ដើម្បីឱ្យវាជ្រាបចូលស្បែក និងមិនសូវជ្រះអស់នៅពេលអ្នកបែកញើស៕