ប្រសិនជាអ្នកតែងតែនិយាយច្រើនជាមួយនឹងកូនតូចរបស់អ្នក នោះកូននឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកតែងតែនិយាយដាក់កូនតាំងពីតូច កូននឹងឆាប់ចេះនិយាយខ្លាំងណាស់ ព្រោះគេស្តាប់សម្តីរបស់អ្នកជារៀងរាល់ថ្ងៃ។ ដូចនេះ វានឹងជួយកូនឲ្យឆាប់ចេញបញ្ចេញសម្លេងបាន។
  2. ប្រសិនជាកូនអាចស្តាប់អ្នកនិយាយច្រើនជាមួយគេ នោះខួរក្បាលគេនឹងលូតលាស់ល្អណាស់ ព្រោះគេអាចចាប់ផ្តើមបែងចែកពាក្យសម្តីរបស់អ្នក។ ម្យ៉ាងទៀត កូននឹងអាចស្គាល់របស់ដែលនៅជុំវិញខ្លួន ព្រោះអ្នកតែងតែបង្ហាញប្រាប់គេ។ ដូចនេះ គេនឹងអាចចាប់ផ្តើមប្រើខួរក្បាល ដោយធ្វើឲ្យគេអាចឆ្លាតខ្លាំងក្រោយពេលដែលធំឡើង។
  3. ការនិយាយដាក់កូនច្រើន នឹងអាចជួយបង្កើនសមត្ថភាពចំណាំរបស់គេ។ ដូចនេះ កូននឹងអាចរៀនពូកែ នៅពេលដែលគេចូលសាលារៀន មិនអន់ជាងក្មេងដទៃឡើយ។
  4. ក្នុងខណៈពេលដែលអ្នកនិយាយជាមួយកូនច្រើន នោះនឹងអាចធ្វើឲ្យកូនមានអារម្មណ៍សុវត្ថិភាព ព្រោះកូនអាចលឺសម្លេងអ្នកគ្រប់ពេល ដោយមិនធ្វើឲ្យគេខ្លាចឡើយ។ ដូចនេះ កូននឹងអាចក្លាហាននៅពេលដែលធំឡើយ។ អ្នកគួរតែនិយាយជាមួយកូនឲ្យច្រើន ទើបកូនអាចទទួលបានប្រយោជន៍ទាំងឡាយខាងលើនេះ៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)