ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែធ្វើ ដើម្បីមិនប្រឈមមុខនឹងមហារីក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែរក្សាទម្ងន់អ្នកឲ្យបានល្អ ដោយមិនធាត់ពេក ឬក៏ស្គមពេក ព្រោះទម្ងន់មួយនេះ អាចកំណត់ពីមហារីកបាន។ មានតែទម្ងន់ធម្មតាទេ ទើបរាងកាយអ្នកមិនងាយកើតមានជំងឺនានា។
- អ្នកគួរតែបញ្ចេញចលនាឲ្យបានច្រើន ដោយមួយថ្ងៃគួរតែកម្រើកឲ្យបាន៣០នាទី ទើបអាចបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ។ ដូចនេះ ជំងឺមហារីកនឹងមិនមករកអ្នកទេ។
- អ្នកគួរតែកាត់បន្ថយញ៉ាំស្រា ព្រោះសារធាតុដែលមានក្នុងស្រាអាចធ្វើឲ្យអ្នកកើតមហារីកដោយមិនដឹងខ្លួន។
- អ្នកគួរតែកាត់បន្ថយញ៉ាំអំបិល ដោយមិនគួរពិសារប្រៃពេកទេ ព្រោះបើប្រែពេក អាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកខ្លាំងណាស់។
- អាហារដែលបំពង អ្នកគួរតែឃ្លាតឲ្យឆ្ងាយ ដោយកាន់តែឆ្ងាយកាន់តែល្អ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកកើតមហារីកដោយមិនដឹងខ្លួន។
- អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះសារធាតុដែលមានក្នុងនោះអាចជួយធ្វើឲ្យអ្នកមានសុខភាពល្អ មិនងាយកើតមហារីកនោះទេ។
- ចុងក្រោយ អ្នកម្តាយគួរតែបំបៅទឹកដោះរបស់ខ្លួនដល់កូន ព្រោះសារធាតុដែលមានក្នុងទឹកដោះនោះ អាចជួយការពារសុខភាពកូនបានល្អ មិនងាយឲ្យកូនប្រឈមមុខនឹងជំងឺមហារីកនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)