ការពិសាស្រាបន្តិចម្តងៗពេញមួយយប់នៅក្នុងពិធីជប់លៀង អាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលពីស្រ្តេស ។ ពីកែវមួយទៅកែវមួយទៀត អ្នកបន្តចាក់ស្រាបន្ថែមទៀត ព្រោះតែមិនដឹងខ្លួនថាកំពុងតែស្រវឹង។ នេះក៏ព្រោះតែឥទ្ធិពលនៃស្រា មិនធ្វើឱ្យយើងដឹងថាស្រវឹងភ្លាមៗនោះទេ។ បន្ទាប់ពីផឹកស្រាអស់អស់ហើយ អ្នកពិតជាដេកលក់ស្រួលណាស់ ។ តែពេលភ្ញាក់មកវិញ គឺមិនស្រួលទេ។ ពោលគឺអ្នកនឹងមានអារម្មណ៍ឈឺក្បាល ពិបាកក្នុងខ្លួន។ តើត្រូវធ្វើយ៉ាងដូចម្តេចទៅ ដើម្បីផឹកកុំឱ្យឈឺក្បាល?
១. កុំផឹកស្រាទាំងពោះទទេ
កុំពិសាគ្រឿងស្រវឹង ប្រសិនបើអ្នកមិនទាន់មានអាហារនៅក្នុងក្រពះ។ ការផឹកស្រាទាំងមិនទាន់មានអ្វីក្នុងពោះ គឺជាវិធីងាយស្រួលបំផុតសម្រាប់ធ្វើឱ្យអ្នកឈឺក្បាល។ ដូចនេះ អ្នកគួររកអាហារញ៉ាំទ្រាប់ពោះសិន មុនពេលអ្នកផឹកស្រា។
២. ផឹកទឹក
រក្សាជាតិទឹកនៅក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ មុនពេលអ្នកចាប់ផ្តើមផឹកស្រា ហើយនៅពេលអ្នកផឹកស្រាកែវទីពីរ អ្នកត្រូវផឹកទឹកឱ្យបានច្រើន។ នេះក៏ព្រោះតែទឹកជួយបង្គ្រប់ជាតិអេឡិចត្រូលីតក្នុងរាងកាយ ដែលអាចការពារអ្នកពីការឈឺក្បាលបាន។
៣. កុំផឹកលាយ
ការឈឹក្បាលក្រោយពីផឹកស្រារួច ភាគច្រើនបណ្តាលមកពីការផឹកលាយស្រាបៀរជាមួយនឹងស្រា។ ប្រសិនបើអ្នកផឹកស្រា ចូរផឹកស្រាឱ្យចប់កម្មវិធី។ កុំម្តងស្រា ម្តងស្រាបៀរ ប្រយ័ត្នឈឺក្បាលសល់ហាយពេលព្រលឹម។
៤. ផឹកកុំប្រញាប់
ផឹកយឺតៗ។ ជាធម្មតាទេ ប្រសិនបើអ្នកផឹកលឿន រាងកាយអ្នកមិនអាចបម្លែងវាឱ្យបានល្អសព្វនោះទេ។ ដូចនេះហើយ អ្នកត្រូវតែផឹកយឺតៗ ដើម្បីឱ្យវាអាចបំបែកតាមសម្រួល និង បានសព្វល្អ៕