ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យរាងអ្នកស្អាតខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អាហារដែលពិបាករំលាយ អ្នកអាចពិសារពេលព្រឹកបាន ព្រោះពេលព្រឹកជាពេលដែលក្រពះឆាប់កិនអាហារបានល្អ ដោយរំលាយបានល្អ មិនមានសារធាតុខ្លាញ់អ្វីអាចផ្ទុកក្នុងរាងកាយអ្នកបានឡើយ។
  2. អ្នកគួរតែពិសារអាហារ៣ពេលរបស់អ្នកឲ្យបានគ្រប់ ហើយទៀងពេល ដោយអាហារ៣ពេលនេះ គួរតែបញ្ចប់ក្នុងរយៈពេលពី៨ទៅ១០ម៉ោង មិនគួរឲ្យហួសនឹងទេ ទើបក្រពះ និងពោះវៀនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាក។
  3. អ្នកគួរតែគ្រប់គ្រងអាហារពេលល្ងាចរបស់អ្នកឲ្យបានល្អ ដោយមិនគួរញ៉ាំច្រើនឡើយ ព្រោះពិសារច្រើនក្នុងពេលយប់ ក្រពះពិបាកកិនអាហារ ដោយធ្វើឲ្យអ្នកមិនងាយស្គមបានឡើយ។
  4. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ដោយមិនស្រែកទឹកក៏អាចញ៉ាំបានដែរ ព្រោះរាងកាយត្រូវការជាតិទឹកជាខ្លាំង ដោយខ្វះមិនបានឡើយ។ ជាពិសេស ជាតិទឹកនេះ អាចជួយធ្វើឲ្យអ្នកស្គមបានសម្រេចផងដែរ។
  5. អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះនៅពេលដែលអ្នកធ្វើចលនាច្រើន នឹងធ្វើឲ្យខ្លាញ់ក្នុងរាងកាយអ្នកស្រកអស់ ដោយធ្វើឲ្យអ្នកមានរាងដែលស្អាតខ្លាំងជាមិនខានឡើយ៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)