ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយសង្គ្រោះអាពាហ៍ពិពាហ៍របស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនជាអ្នកចង់ឲ្យអាពាហ៍ពិពាហ៍អ្នកដំណើរការល្អ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ដោយគួរតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបានល្អ។ អ្នកគួរតែចាំថា ភាពឆេវឆាវមិនអាចដោះស្រាយបញ្ហាបានឡើយ មានតែបំផ្លាញអ្នកតែប៉ុណ្ណោះ។ ដូចនេះ នៅពេលដែលមានបញ្ហាអ្វី អ្នកគួរតែដោះស្រាយដោយសន្តិចវិធី មិនគួរប្រើចរិតឆេវឆាវដើម្បីដោះស្រាយឡើយ ព្រោះអាចធ្វើឲ្យរឿងកាន់តែធំ ពិបាកក្នុងការដោះស្រាយណាស់។ ជាពិសេស អ្នកគួរតែមានចិត្តអំណត់ ព្រោះការអត់ធ្មត់ នឹងអាចធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរជាងមុន។ ដូចនេះ អ្នកគួរតែតាំងចិត្តឲ្យត្រជាក់គ្រប់ពេល ហើយទ្រាំ ទើបអាចកែប្រែអាពាហ៍ពិពាហ៍អ្នកឲ្យកាន់តែប្រសើរជាងមុន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)