ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីតម្រូវការដែលប្តីត្រូវការពីប្រពន្ធ ហើយតម្រូវការដែលប្រពន្ធរំពឹងចង់បានពីស្វាមី។ ក្រោយពេលដែលស្វែងយល់រួច គ្រួសារអ្នកនឹងអាចរស់នៅចុះសម្រុងគ្នាបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តម្រូវការទាំង៥របស់ស្វាមីគឺ ៖
- ប្តីត្រូវការឲ្យប្រពន្ធយល់ពីគេ ដោយស្វែងយល់ពីចិត្តគេឲ្យបានច្បាស់។
- ស្វាមីត្រូវការឲ្យប្រពន្ធជឿជាក់ទៅលើគេ ដោយមិនសង្ស័យគេផ្តេសផ្តាស។
- ប្តីត្រូវការការគាំទ្រពីប្រពន្ធ មិនថាក្នុងកាលៈទេសៈណាឡើយ។
- ស្វាមីត្រូវការឲ្យប្រពន្ធទទួលស្គាល់ពីអ្វីដែលគេបានលះបង់ដើម្បីគ្រួសារ ដោយមិនរករឿងគេគ្រប់ពេល។
- ប្តីត្រូវការការគោរពពីភរិយា ដោយមិនចង់ឲ្យប្រពន្ធមើលងាយខ្លួនឡើយ។
តម្រូវការទាំង៣របស់ប្រពន្ធគឺ ៖
- ភរិយាត្រូវការអារម្មណ៍សុវត្ថិភាពពីប្តី ដោយរំពឹងចង់ឲ្យស្វាមីស្មោះត្រង់ចំពោះខ្លួន មិនធ្វើអ្វីផ្តេសផ្តាសនៅក្រៅផ្ទះ។
- ប្រពន្ធត្រូវការភាពរ៉ូមែនទិចពីស្វាមី ដោយចង់ឲ្យប្តីធ្វើឲ្យខ្លួនភ្ញាក់ផ្អើរពេលដែលមានថ្ងៃពិសេស។
- ភរិយាត្រូវការទទួលបានក្តីស្រឡាញ់គ្រប់គ្រាន់ និងការលួងលោមពីប្តី ដោយមិនចង់ឲ្យស្វាមីព្រងើយកណ្តើយចំពោះខ្លួននោះទេ។
ដូចនេះ ក្រោយពេលដែលអ្នកដឹងពីតម្រូវការគ្នារួច អ្នកគួរតែធ្វើឲ្យគ្រប់ ទើបមិនសូវកើតមានជម្លោះក្នុងគ្រួសារ ហើយអាចដើរទៅមុខបានយ៉ាងជោគជ័យ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)