ការដែលភ្ញាក់ពីគេងមក ស្រាប់តែឈឺទ្រូងអាចជារឿងមិនស្រណុកក្នុងចិត្តទេ។ ការឈឺចាប់អាចបណ្តាលមកពីបញ្ហាតិចតួចដូចជា ស្រ្តេស ឬក្រពះមិនកិនអាហារជាដើម។ វាក៏អាចបណ្តាលមកពីបញ្ហាធ្ងន់ធ្ងរដែរដូចជា គាំងបេះដូង ឬការអណ្តែតកំណកឈាមទៅសួត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការឈឺទ្រូងគួរតែចាត់ទុកថាជារឿងធ្ងន់ធ្ងរ។ យ៉ាងណាមិញខាងក្រោមនេះគឺជាមូលហេតុខ្លះៗដែលអ្នកគួរគិតដល់នៅពេលភ្ញាក់ពីគេង ហើយឈឺទ្រូង៖
មូលហេតុចេញពីបេះដូង៖
- គាំងបេះដូង
- ស្លោកសាច់ដុំបេះដូង
- រលាកស្រោមបេះដូង
- រលាកសាច់ដុំបេះដូង
- ការរហែកសរសៃឈាមនៅជិតបេះដូងឬហៅថា Aortic Dissection។
មូលហេតុចេញពីក្រពះមិនរំលាយអាហារ៖(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺច្រាលអាស៊ីតពីក្រពះទៅបំពង់ក
- ពិបាកលេបអាហារ
- រលាកលំពែង
- គ្រួសក្នុងថង់ទឹកប្រមាត់
បញ្ហាទាក់ទងនឹងផ្លូវដង្ហើម៖
- ជាការអណ្តែតកំណកឈាមទៅសួត
- រលាកស្រោមសួត
- ការលើសសម្ពាធឈាមក្នុងសរសៃឈាមនៅសួត
- មហារីកសួត
- សួតកំប៉ិតដោយសារតែខ្យល់ក្នុងស្រោមសួត
មូលហេតុផ្សេងៗទៀត៖
- ការរលាកសន្លាក់ឆ្អឹងជំនីនិងសន្ទះឆ្អឹងទ្រូង
- អារម្មណ៍ភ័យខ្លាច
- មានរបួសនៅសាច់ដុំទ្រូង ឬបាក់ឆ្អឹងជំនី៕