ការគេងលក់ស្រួលគឺជារឿងសំខាន់ណាស់។ វាអាចជួយឲ្យមនុស្សយើងមានអារម្មណ៍ល្អ និងធ្វើឲ្យរាងកាយ និងខួរក្បាលធ្វើការបានយ៉ាងល្អ។ អ្នកខ្លះមានបញ្ហាច្រើនលើការគេងឲ្យលក់ ហើយខ្លះទៀតអាចមានបញ្ហាធ្ងន់ធ្ងរក្នុងការគេងឲ្យលក់នៅពេលយប់តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការដែលគេងមិនគ្រប់គ្រាន់អាចមានផលអវិជ្ជមានច្រើនដល់ផ្នែកជាច្រើននៃរាងកាយ និងខួរក្បាលដូចជា ការរៀនសូត្រ ការចងចាំ អារម្មណ៍ និងមុខងារជីវសាស្រ្តផ្សេងៗទៀត។ 

វិធីសាស្រ្ត 4-7-8 គឺជាវិធីដ៏សាមញ្ញមួយ ប៉ុន្តែវាជាវិធីដកដង្ហើមដ៏ខ្លាំងក្លាមួយសម្រាប់ជំរុញដល់ភាពស្ងប់អារម្មណ៍ និងធូរស្រាលក្នុងចិត្ត។ វាក៏ប្រហែលជាជួយឲ្យអ្នកលែងមានភាពតានតឹងមុនពេលគេងផង។ វាផ្សំឡើងដោយរបៀបនៃការដកដង្ហើមមួយប្រភេទដែលជួយផ្តល់ភាពធូរស្រាលឡើងវិញដល់ប្រព័ន្ធសរសៃប្រសាទ។ វាអាចត្រូវបានអនុវត្តគ្រប់ពេលទាំងអស់ដែលអ្នកមានអារម្មណ៍ថាតក់ស្លុត ឬស្រ្តេស។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ខាងក្រោមនេះគឺជំហានមួយៗដែលអ្នកអាចធ្វើបាន៖

  1. ដំបូងឡើយ ចូរដាក់ចុងអណ្តាតនៅខាងក្រោមធ្មេញមុខខាងលើ
  2. ចូរដកដង្ហើមចេញតាមមាត់ឲ្យអស់ និងធ្វើសម្លេងវូស
  3. ចូរបិតមាត់ ហើយដកដង្ហើមចូលតាមច្រមុះខណៈពេលរាប់ក្នុងពោះពីមួយដល់បួន
  4. ចូរទប់ដង្ហើម ហើយរាប់ក្នុងពោះម្តងទៀតពីមួយដល់ប្រាំពីរ
  5. ចូរហាមាត់ហើយដកដង្ហើមចេញតាមមាត់ឲ្យអស់ ហើយធ្វើសម្លេងវូស និងរាប់ក្នុងពោះពីមួយដល់ប្រាំបី
  6. ចូរធ្វើរបៀបទាំងអស់ខាងលើសារឡើងវិញយ៉ាងហោចណាស់បីដងថែមទៀត។

វិធីសាស្រ្តមួយនេះអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងជួយឲ្យគេងលក់កាន់តែលឿនផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង