បូស ឬអាប់សែ កើតឡើងនៅពេលដែលមេរោគចូលទៅក្នុងខ្លួនតាមរយៈរបួសបើកមុខ។ បូសនេះច្រើនតែកើតឡើង និងធ្វើឲ្យមានអារម្មណ៍ក្តៅឧណ្ហៗ និងឈឺចាប់ខ្លាំងពេលប៉ះ។ ករណីដែលមានបញ្ហានេះ យកល្អគួរតែកុំញិចវា រុញ ច្របាច់ ឬប៉ះពាល់ឲ្យសោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកអាចប្រើវិធីស្អំទឹកក្តៅនៅកន្លែងនោះ ព្រោះវាអាចជួយក្នុងការបើកមុខ និងបង្ហូរតាមរបួសចេញមកខាងក្រៅបាន។
ខណៈពេលដែលបូសភាគច្រើនអាចព្យាបាលនៅផ្ទះដោយខ្លួនឯង តែខ្លះទៀតប្រហែលជាត្រូវការការព្យាបាលពីគ្រូពេទ្យដែរ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបញ្ជាក់ថា បូសនោះគឺជាការបង្ករោគដែលធ្ងន់ធ្ងរ៖(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បូសដែលស្រាប់តែឈឺខ្លាំង ហើម និងក្រហម
- មានស្នាមឆ្នូតក្រហមៗនៅក្បែរបូសនោះ
- មានការឈឺចាប់ ឬមិនមានផាសុកភាពគួរឲ្យកត់សម្គាល់
- មានអាការៈក្តៅខ្លួន ឬគ្រុន៕