ការបង្ករោគដោយមេរោគផ្សិតភាគច្រើនកើតឡើងនៅប្រអប់ជើង ក្រចក គ្រលាន និងប្រអប់ដៃ។ ការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតដែលត្រូវការនោះគឺការពារកុំឲ្យវាកើតឡើងម្តងទៀត។ នៅពេលការបង្ករោគផ្សិតកើតឡើងម្តងទៀត ជាធម្មតាបង្កើងដោយសារតែប្រព័ន្ធភាពស៊ាំមិនអាចសម្គាល់មេរោគនេះបាន ហើយក៏ធ្វើការបំផ្លាញមេរោគនោះដោយចាត់ទុកថាជារបស់មិនមែនក្នុងរាងកាយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ដើម្បីកុំឲ្យមានការបង្ករោគផ្សិតឡើងវិញ យកល្អគួរតែធ្វើតាមការណែនាំខាងក្រោមនេះ៖
- ចូរប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគផ្សិតឲ្យចង់សព្វគ្រប់ និងកុំឈប់ប្រើវានៅពេលដែលការបង្ករោគហាក់បីដូចជាបាត់ទៅវិញហើយ។ វាប្រហែលជានៅតែមានវត្តមានដដែលទេ
- ចូរថែរក្សាប្រអប់ជើងឲ្យស្អាតល្អ ត្រជាក់ និងសម្ងួតវាឲ្យស្ងួតតាមរយៈការផ្លាស់ប្តូរស្រោមជើង និងពាក់ស្បែកជើងដែលមានដង្ហើមចេញចូលគ្រប់គ្រាន់
- ពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ
- ចូរលាបក្រែមប្រឆាំងមេរោគផ្សិត នៅបាតជើង និងក្រចកជើង។ ករណីខ្លះ អាចត្រូវការលេបថ្នាំផងដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កុំដើរជើងទទេ ជាពិសេសក្នុងបន្ទប់ទឹក បន្ទប់ផ្លាស់ខោអាវ កន្លែងហាត់ប្រាណ នៅលើកម្រាលព្រហ្ម និងកន្លែងងូតទឹកសាធារណៈ
- ចូរកាត់ក្រចកជើងឲ្យខ្លី និងត្រង់ល្ង។ ចូរចៀសវាងការកើតត្រចៀកក្រាញ់
- ចូរព្យាយាមការបង្ករោគផ្សិតគ្រប់យ៉ាងឲ្យបានលឿនដើម្បីការពារកុំឲ្យវារាលដាលទៅកន្លែងជិតខាងបាន
- ចូរលាបម្សៅសម្លាប់មេរោគផ្សិតនៅលើស្បែកជើងរាល់ថ្ងៃ
- ចូរចោលស្បែកចើងចាស់ៗឲ្យអស់
- មិនត្រូវចែកស្បែកជើងគ្នាពាក់ឡើយ
- ចូរប្រើប្រាស់សាប៊ូសម្លាប់មេរោគផ្សិត និងសាប៊ូកក់សក់ទៀងទាត់បើសិនជាអ្នកមានការបង្ករោគផ្សិតនៅស្បែក៕