ការធ្វើដំណើរជាមួយនឹងនរណាម្នាក់ដែលមានភាពពិការ ប្រហែលជាហាក់បីដូចជាមានការពិបាកច្រើន ប៉ុន្តែមានរឿងច្រើនដែលទំនងជាផ្តល់ភាពរលូនច្រើនជាមួយនឹងការត្រៀមខ្លួនមួយចំនួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាការណែនាំខ្លះៗចំពោះរឿងនេះ៖
- ចូរទាក់ទៅទៅ Transportation Security Administration (TSA) យ៉ាងហោចណាស់ណាស់ ៧២ម៉ោងមុនពេលចេញដំណើរដើម្បីពន្យល់អំពីតម្រូវការមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យគេដឹង
- នៅពេលអ្នកចេញដំណើរ ចូរយកសម្បុតពេទ្យ និងឯកសារសំខាន់ៗទាំងអស់ទៅជាមួយផង
- ចូរពិចារណាសុំធ្វើការពិនិត្យ ពី TSA PreCheck រយៈពេលពីរបីសប្តាហ៍មុនពេលចេញដំណើរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរទាក់ទងទៅសេវាទំនាក់ទំនងអតិថិជនតាមទូរស័ព្ទដើម្បីរៀបចំការឡើងយន្តហោះឲ្យបានលឿន មានកៅអីរុញ ឬតម្រូវការផ្សេងៗទៀត
- ចូរទិញកៅអីដែលងាយស្រួលអង្គុយ និងចេញចូលបន្ទប់ទឹក
- ចូរដាក់កាបូបដែលមានថ្នាំសង្កូវទាំងអស់តាមខ្លួនផង
- ចូរទៅអាកាសយាន្តដ្ឋានឲ្យបានលឿនបន្តិច៕