ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលមិនគួរទុកអំបោស។ តើមានកន្លែងណាខ្លះទៅ?
- អ្នកមិនគួរទុកអំបោសនៅសងខាងទ្វារនោះទេ ព្រោះវាអាចទប់ទ្រព្យមិនឲ្យហូរចូលមកក្នុងផ្ទះរបស់អ្នកឡើយ។ ជាពិសេស វាក៏អាចបណ្តេញលាភចេញក្រៅអស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចនាំមេរោគចូលផ្ទះ ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងបញ្ហាសុខភាពខ្លាំងណាស់។
- អ្នកក៏មិនអាចទុកអំបោសក្នុងកន្លែងទទួលភ្ញៀវដែរ ព្រោះវាអាចនាំភាពមិនល្អចូលទៅក្នុងផ្ទៃរបស់អ្នក។ ជាពិសេស វាក៏ធ្វើឲ្យសោភ័ណ្ឌភាពក្នុងបន្ទប់ទទួលភ្ញៀវមិនស្អាតផងដែរ។ ដូចនេះ អ្នកមិនគួរយកទៅទុកកន្លែងនោះទេ។
- អ្នកក៏មិនគួរយកទៅទុកក្នុងបន្ទប់ទឹកផងដែរ ព្រោះវាជាកន្លែងដែលផ្ទុកមេរោគច្រើន ដោយធ្វើឲ្យសុខភាពអ្នកផ្ទះអាចប្រឈមនឹងគ្រោះថ្នាក់បាន។ ដូចនេះ អ្នកគួរតែរកកន្លែងទុកឲ្យបានស្រួល ទើបមិននាំសំណាងអាក្រក់ ព្រមទាំងជំងឺចូលមកក្នុងផ្ទះ៕