អាការៈដែលអ្នកអាចប្រទះ បើអ្នកញ៉ាំបាយរួចភ្លាម ហើយញ៉ាំទឹកភ្លាម ។ តើមានអ្វីខ្លះទៅ ?
១.ក្រោយពេលដែលអ្នកញ៉ាំបាយរួច អ្នកមិនគួរពិសាទឹកច្រើនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងក្រពះ និងប្រព័ន្ធរំលាយអាហារឡើយ ។
២.បើអ្នកញ៉ាំទឹកច្រើនក្រោយពិសាបាយរួច នឹងធ្វើឲ្យសារធាតុចិញ្ចឹមក្នុងរាងកាយអ្នកចេញក្រៅអស់តាមរយៈទឹកនោះ ។ ជាហេតុដែលធ្វើឲ្យរាងកាយអ្នកមិនអាចស្រួបបានសារធាតុចិញ្ចឹមឡើយ ។
៣.ប្រសិនជាអ្នកញ៉ាំទឹកក្រោយបរិភោគបាយរួច ដោយញ៉ាំទឹកច្រើននឹងធ្វើឲ្យក្រពះអ្នកពិបាករំលាយអាហារណាស់ ដោយធ្វើឲ្យអ្នកតែងតែត្អើកបាន ។
៤.បើអ្នកញ៉ាំទឹកភ្លាមក្រោយបាយនឹងធ្វើឲ្យមេរោគងាយចូលក្នុងក្រពះ និងពោះវៀនអ្នកណាស់ ដោយគ្មានអ្វីអាចការពារបានឡើយ។ ជាហេតុដែលធ្វើឲ្យក្រពះ និងពោះវៀនអ្នកងាយប្រឈមមុខនឹងជំងឺខ្លាំងណាស់ ជាពិសេស រលាកតែម្តង ។ ដូចនេះក្រោយបាយរួចចំនួនមួយម៉ោងទើបអ្នកអាចញ៉ាំទឹកបាន នោះវានឹងជួយជម្រះក្រពះ និងពោះវៀនអ្នកបានយ៉ាងល្អ ៕