ក្រួសក្នុងតម្រងនោមភាគច្រើនមានទំហំតូចល្មម (អង្កត់ផ្ចិតតិចជាង ៤មីល្លីម៉ែត្រ) ត្រូវបានហូរចេញមកក្រៅវិញតាមរយៈទឹកនោម ហើយអ្នកអាចព្យាបាលភាពមិនស្រួលនានាបាននៅផ្ទះដោយខ្លួនឯង ។ ប៉ុន្តែសូម្បីតែក្រួសតម្រងនោមតូចៗក៏អាចមានការឈឺចាប់ផងដែរ ទោះបីជាវាមានរយៈពេលតែពីរថ្ងៃក៏ដោយ ហើយវាក៏បាត់នៅពេលដុំថ្មត្រូវបានកន្លងផុតទៅ ។
១-ឱសថ ៖ ប្រសិនបើអ្នកមានការឈឺចាប់ធ្ងន់ គ្រូពេទ្យអាចផ្តល់ថ្នាំបំបាត់ការឈឺចាប់ដល់អ្នកដោយការចាក់ ឬលេប ។ ថ្នាំក៏អាចត្រូវបានគេចាក់ ដើម្បីព្យាបាលរោគសញ្ញានៃការចង្អោរ (មានអារម្មណ៍ឈឺ) និងក្អួត ។ នេះត្រូវបានគេហៅថាថ្នាំប្រឆាំងនឹងជំងឺ ។
អ្នកក៏អាចត្រូវបានគេផ្តល់វេជ្ជបញ្ជាសម្រាប់ថ្នាំបំបាត់ការឈឺចាប់ ការប្រឆាំងការក្អួត ឬទាំងពីរដើម្បីយកទៅផ្ទះ ។
២-ការថែទាំខ្លួនឯង ៖ អ្នកអាចត្រូវបានគេណែនាំឲ្យពិនិត្យមើល រហូតដល់អ្នកជ្រុះក្រួសរបស់អ្នក នៅពេលអ្នកទៅបង្គន់ ហើយព្យាយាមប្រមូលវាពីទឹកនោមរបស់អ្នក ។ អ្នកអាចធ្វើដូច្នេះបានដោយការត្រងទឹកនោមរបស់អ្នក ។
យកល្អអ្នកគួរប្រគល់ដុំក្រួសទៅគ្រូពេទ្យ ដើម្បីឲ្យពួកគេអាចវិភាគបន្ថែម ដើម្បីជួយកំណត់ការព្យាបាលបន្ថែមទៀតដែលអ្នកត្រូវការ។ អ្នកគួរផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឲ្យទឹកនោមរបស់អ្នកមិនមានពណ៌ ។ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌លឿង ឬពណ៌ត្នោត នោះគឺអ្នកមិនផឹកទឹកគ្រប់គ្រាន់ទេ ។
៣-ចូលទៅមន្ទីរពេទ្យ ៖ ប្រសិនបើដុំក្រួសតម្រងនោមរបស់អ្នកបានផ្លាស់ប្តូរចូលទៅក្នុងបំពង់ទឹកនោមរបស់អ្នក (បំពង់ដែលដឹកកាកសំណល់ពីតម្រងនោមទៅប្លោកនោម) ហើយវាបណ្តាលឲ្យមានការឈឺចាប់ធ្ងន់ គ្រូពេទ្យរបស់អ្នកអាចតម្រូវឲ្យអ្នកទៅមន្ទីរពេទ្យដើម្បីព្យាបាល ។
ហើយប្រសិនបើដុំថ្មតម្រងនោមមានទំហំធំពេក ដែលមិនអាចឆ្លងកាត់តាមធម្មជាតិ នោះការព្យាបាលដោយគ្រូពេទ្យជំនាញដើម្បីបំបែក ឬយកវាចេញ គឺជារឿងចាំបាច់ណាស់ ៕