ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលគួរតែទុកទឹកមួយកែវក្នុងថ្ងៃសែនចូលឆ្នាំចិនដែលអាចនាំលាភជូនអ្នក។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែទុកទឹកមួយកែវនៅក្បែរទ្វារធំ ព្រោះទឹកមួយកែវអាចជួយហៅមាសប្រាក់ច្រើនឲ្យចូលមកក្នុងផ្ទះរបស់អ្នក។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ធំៗជាច្រើននាំគ្នាហូរចូលមកជាបន្តបន្ទាប់តែម្តង។ ដូចនេះ ក្នុងគណនីសន្សំប្រាក់របស់អ្នកនឹងកើនលេខខ្លាំងមិនគួរឲ្យជឿនោះទេ។
- នៅពេលដែលអ្នកតែងតែគេងមិនលក់ វានឹងអាចប៉ះពាល់ដល់ហុងស៊ុយក្នុងផ្ទះរបស់អ្នក។ ដូចនេះ អ្នកអាចទុកទឹកមួយកែវនៅក្បាលគ្រែរបស់អ្នក ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ ដោយធ្វើឲ្យអ្នកឆាប់គេងលក់ស្រួលខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យហុងស៊ុយក្នុងផ្ទះប្រែជាល្អវិញ។
- នៅលើតុកុំព្យូទ័ររបស់អ្នក គួរតែទុកទឹកមួយកែវ ព្រោះវាមិនត្រឹមតែល្អចំពោះសុខភាពភ្នែក បេះដូង និងផ្នែកផ្សេងទេ ថែមទាំងអាចនាំលាភធំៗមកជូនអ្នកផងដែរ។ ដូចនេះ អ្នកនឹងមានទាំងសុខភាពល្អ និងលុយចូលមកព្រមគ្នាមិនគួរឲ្យជឿតែម្តង៕