ជំងឺច្រាលអាស៊ីតក្រពះ ឬហៅថា GERD ពេលខ្លះអាចធ្វើឲ្យមានអារម្មណ៍តឹងៗក្នុងទ្រូងដែរ។ ប៉ុន្តែតើវាអាចធ្វើឲ្យញ័រដើមទ្រូងដែរទេ? ការញ័រដើមទ្រូងអាចកើតឡើងក្នុងពេលធ្វើសកម្មភាព ឬសម្រាក ហើយវាក៏មានមូលហេតុច្រើនផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ វាមិនទំនងសោះដែលថា ការច្រាលអាស៊ីតក្រពះធ្វើឲ្យញ័រដើមទ្រូងដែរនោះ។
ការញ័រដើមទ្រូងអាចធ្វើឲ្យមានអារម្មណ៍ញាក់ៗក្នុងទ្រូង ឬបេះដូងឈប់លោតក៏មានដែរ។ អ្នកក៏ប្រហែលជាមានអារម្មណ៍ថា បេះដូងលោតញ៉ាប់ពេក ឬច្របាច់ខ្លាំងខុសធម្មតា។ បើសិនជាអ្នកមានជំងឺ GERD ពេលខ្លះវាអាចធ្វើឲ្យមានអារម្មណ៍តឹងទ្រូង តែមិនដូចគ្នានឹងការញ័រដើមទ្រូងឡើយ។
តើអ្វីទៅធ្វើឲ្យញ័រដើមទ្រូង?
ការថប់ដង្ហើមប្រហែលជាធ្វើឲ្យញ័រដើមទ្រូងបាន។ បើសិនជាអាការៈនៃជំងឺ GERD ធ្វើឲ្យអ្នកមានអារម្មណ៍តក់ស្លុត ជាពិសេសតឹងទ្រូង ដូច្នេះ GERD ក៏អាចធ្វើឲ្យញ័រដើមទ្រូងដោយប្រយោលដែរ។ មូលហេតុនៃការញ័រដើមទ្រូងផ្សេងៗទៀតមានដូចជា៖
- ជាតិកាហ្វេអ៊ីន
- ជាតិនីកូទីន
- ក្តៅខ្លួន
- ស្រ្តេស
- នឿយហត់រាងកាយពេក
- អ័រម៉ូនមានការប្រែប្រួល
- ថ្នាំមួយចំនួនដែលផ្ទុកទៅដោយជាតិភ្ញោចដូចជា ក្អក និងថ្នាំផ្សាយសាយ ជាដើម។
កត្តាប្រឈមនឹងការញ័រដើមទ្រូងអាចមានដូចជា៖
- កំពុងតែមានបញ្ហាកង្វះគ្រាប់ឈាម
- អ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ពេក
- មានផ្ទៃពោះ
- មានជំងឺបេះដូង ឬប្រើសបេះដូង
- មានប្រវត្តជំងឺគាំងបេះដូង
តើការញ័រដើមទ្រូងអាចកំណត់ដឹងតាមរយៈមធ្យោបាយអ្វីខ្លះទៅ?
គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយដែលរួមមានទាំងការស្តាប់សម្លេងបេះដូងដោយប្រើស្តេតូស្កុប។ គាត់ក៏ប្រហែលជាអាចស្ទាប់ដឹងថាក្រពេញទីរ៉ូអ៊ីតហើមឬអត់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាវាហើមមែន មានន័យថា អ្នកមានអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ហើយ។
អ្នកក៏ប្រហែលជាត្រូវធ្វើតេស្តមួយឬច្រើនទៀតដូចខាងក្រោមនេះ៖
- វាស់ចង្វាក់បេះដូង (ECG)
- Holter Monitor
- Event Recorder
- អេកូបេះដូង៕