ថ្វីបើក្មេងភាគច្រើនត្រូវបានឪពុកម្តាយឲ្យរៀនស្លៀកខោធម្មតាក្នុងពេលគេងនៅអាយុ ៤ឆ្នាំក៏ដោយ តែការនោមយប់ទទឹកខោប្រហែលជានៅតែជាបញ្ហានៅឡើយប្រហែល ២០ភាគរយ ចំពោះកុមារអាយុ ៥ឆ្នាំ ១០ភាគរយលើកុមារអាយុ ៧ឆ្នាំ និង ៥ភាគរយលើកុមារអាយុ ១០ឆ្នាំ។ ករណីភាគច្រើន ហាក់បីដូចជា ក្មេងដែលគេងលក់ខ្លាំង គឺមិនបានដឹងខ្លួន ឬភ្ញាក់ដោយសារតែប្លោកនោមពេញឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលមិនសូវញឹកញាប់នោះគឺថា ការនោមយប់គឺជាសញ្ញានៃបញ្ហាសុខភាពមួយ។
ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីគ្រប់គ្រង់ការនោមយប់របស់កុមារខ្លះៗដែលឪពុកម្តាយអាចធ្វើបាន៖
- កុំប្រាប់គេថា វាគឺជាកំហុសគេអី
- ចូរមានភាពស្មោះត្រង់នឹងកូនអ្នកអំពីអ្វីដែលកំពុងតែកើតឡើង។ ចូររំលឹកដល់គេថា កុមារភាគច្រើនគឺធំឡើងសុទ្ធតែនោមដាក់ខោពេលយប់ទាំងអស់
- ចូរស្វែងយល់អំពីអារម្មណ៍របស់កូនអ្នកផង។ បើសិនជាអ្នកមិនបានបង្កើតជាបញ្ហាអ្វីធំដុំនៃការនោមយប់ទេ មានន័យថាឱកាសដែលកូនអ្នកមិនបង្កដែរនោះក៏មានច្រើនដែរ
- ចូរការពារគ្រែជាមួយនឹងទ្រនាប់កម្រាលពូកនៅពីក្រោមដែលធ្វើពីផ្លាស្ទិច
- ចូរឲ្យកូនអ្នកជួយផ្លាស់ប្តូរកម្រាលដែលសើមរួចផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរកុំអនុញ្ញាតិឲ្យនរណាម្នាក់ក្នុងផ្ទះនិយាយចំអន់កូនអ្នកអំពីការនោមដាក់ខោពេលយប់អី
- ចូរំលឹកកូនអ្នកអំពីការចូលបន្ទប់តឹកមុនពេលចូលគេង និងចៀសវាងការញ៉ាំទឹកច្រើនមុនពេលគេង
- ចូរផ្តល់ការគាំទ្រជំនួសឲ្យការដាក់ទោសពេលកូននោមដាក់ខោ។ ចូរឲ្យរង្វាន់កូននៅពេលគេភ្ញាក់ពីគេងមកមិនសើមខោនៅលើកក្រោយ៕