ឪពុកម្តាយគួរតែដើរតួនាទីដ៏សំខាន់មួយក្នុងការប្រាកដថា កូនរបស់ខ្លួនមានទម្លាប់ញ៉ាំអាហារផ្តល់សុខភាពដើម្បីកុំឲ្យគេធាត់កាន់តែខ្លាំងថែមទៀត។ ការដែលធាត់ខ្លាំងពេកគឺជាប់ទាក់ទងនឹងបញ្ហាសុខភាពជាច្រើនដូចជា ពិបាកដកដង្ហើម ជំងឺទឹកនោមផ្អែមប្រភេទទី២ ឈឺសន្លាក់ លើសសម្ពាធឈាម និងលើសកូឡេស្តេរ៉ុលក្នុងឈាម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជារបៀបដែលអ្នកអាចជួយកូនក្នុងការបង្កើតជាទម្លាប់ញ៉ាំអាហារដើម្បីមានសុខភាពល្អបាន៖
- ចូរធ្វើខ្លួនជាគំរូដ៏ល្អមួយតាមរយៈការញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណជាទៀងទាត់
- ចូរបង្រៀនកូនអំពីការជ្រើសរើសទំហំអាហារដែលផ្តល់សុខភាព
- កាត់បន្ថយការញ៉ាំអាហារលឿន។ ចូរជ្រើសរើសតែអាហារ និងភេសជ្ជៈផ្តល់សុខភាព និងស្រស់ៗ
- ចូរបង្កើតពេលវេលាសម្រាប់គ្រួសារ និងកាត់បន្ថយការញ៉ាំអាហារនៅមុខទូរទស្សន៍ កុំព្យូទ័រ ឬលេងហ្គេម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិគ្រោះជាមួយកូនអំពីអ្វីដែលបញ្ជាក់ថាមានសុខភាពល្អ។ ចូរបញ្ជាក់អំពីសារៈសំខាន់នៃការហាត់ប្រាណ គេងគ្រប់គ្រាន់ និងកាត់បន្ថយពេលមើលទូរទស្សន៍ ឬទូរស័ព្ទដៃ៕