តើអ្នកមានអារម្មណ៍ថា ស្បែកកំពុងតែរងការរលាកដោយសារពន្លឺព្រះអាទិត្យដែរទេ? ដូច្នេះគួរតែចេញពីកន្លែងដែលប៉ះពាល់ពន្លឺព្រះអាទិត្យនោះឲ្យបានលឿន និងចាប់ផ្តើមព្យាបាលស្បែកទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរលាកនេះនឹងជាវិញដោយខ្លួនឯង ប៉ុន្តែការដែលរលាកដោយសារតែអ្នកភ្លេចលាបឡេការពារកម្តៅព្រះអាទិត្យ ឬស្ថិតនៅក្រោមកម្តៅព្រះអាទិត្យយូរពេក អាចប្រឈមកាន់តែខ្ពស់នឹងការកើតជំងឺមហារីកស្បែកបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការព្យាបាលស្បែកដែលរលាកដោយសារតែពន្លឺព្រះអាទិត្យ៖
- ចូរស្អំកន្សែងត្រជាក់ ឬសើមនៅលើស្បែកដែលរងការរលាកនោះយ៉ាងហោចណាស់ ១០នាទី ចំនួនពីរបីដងក្នុងមួយថ្ងៃ។ ការងូតទឹកត្រជាក់ក៏អាចជួយបំបាត់ការឈឺចាប់បានដែរ
- ក្រោយពីងូតទឹករួច ចូរជូតសម្ងួតស្បែកថ្នមៗ ព្រមទាំងលាបក្រែមផ្តល់សំណើមដល់ស្បែកផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើប្រាស់ក្រែមផ្តល់សំណើមដែលមានជាតិប្រទាលកន្ទុយក្រពើ ឬសណ្តែកសៀង
- ចូរចៀសវាងឡូសិនដែលមានជាតិប្រេង Benzocaine ឬ Lidocaine
- ចូរញ៉ាំទឹកឲ្យបានច្រើនដើម្បីបង្ការការខ្សោះជាតិទឹក
- មិនត្រូវប៉ះពាល់ ឬបំបែកពងទឹកដែលកើតឡើងទេ ព្រោះវាអាចនាំឲ្យមានការបង្ករោគបាន
- បើសិនជាអ្នកមានអារម្មណ៍មិនស្រួលខ្លួន យកល្អគួរតែទៅជួបពេទ្យហើយ
- កាត់បន្ថយការប៉ះពាល់នឺងពន្លឺព្រះអាទិត្យ៕