ខណៈពេលដែលស្រ្តីច្រើនតែប្រឈមនឹងជំងឺពុកឆ្អឹងច្រើនជាងគេងនោះ ប៉ុន្តែបុរសមិនមែនមានន័យថាមិនអាចប្រឈមមុខដែរនោះទេ។ ជំងឺពុកឆ្អឹងគឺជាជំងឺដែលកើតឡើងញឹកញាប់មួយ ដែលនាំឲ្យឆ្អឹងមានភាពខ្សោយ និងងាយបាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បុរស និងស្រ្តីអាយុចាប់ពី ៧០ឆ្នាំឡើងទៅ គឺកំពុងតែបាត់បង់កំហាប់ឆ្អឹងក្នុងអត្រាដូចគ្នា។ យ៉ាងណាមិញ ឱកាសដែលធ្វើឲ្យបុរសប្រឈមនឹងជំងឺពុកឆ្អឹងច្រើនជាងគេងនោះមានដូចជា៖
- កំពុងតែមានជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ទៅលើតម្រងនោម សួត ក្រពះឬពោះវៀន
- កំពុងតែប្រើប្រាស់ថ្នាំព្យាបាលជាទៀងទាត់
- កំពុងតែមានអ័រម៉ូនភេទប្រុសចុះខ្សោយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជក់បារី ញ៉ាំគ្រឿងស្រវឹងច្រើនៗ កង្វះការញ៉ាំជាតិកាលស្យូម ឬមិនបានហាត់ប្រាណគ្រប់គ្រាន់
- ជាមនុស្សចាស់៕