រាជធានីភ្នំពេញ ៖ ភាពធាត់ គឺជាបញ្ហាសុខភាពទូទៅមួយដែលត្រូវបានកំណត់ដោយមានភាគរយខ្ពស់នៃជាតិខ្លាញ់ក្នុងខ្លួន ។ សន្ទស្សន៍ម៉ាសរាងកាយ ឬ BMI ស្មើនឹង ៣០ ឬ ខ្ពស់ជាងនេះ ត្រូវបានគេចាត់ទុកថា ជាមនុស្សធាត់ ។
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ភាពធាត់ជ្រុលបានក្លាយជាបញ្ហាសុខភាព ដ៏គួរឱ្យកត់សម្គាល់ ។ ការការពារភាពធាត់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពល្អ ។ ភាពធាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរ៉ាំរ៉ៃជាច្រើន ដែលវាសុទ្ធតែជាជំងឺពិបាកព្យាបាល ។
ជំងឺទាំងអស់នោះ មានដូចជា ៖ ជំងឺទឹកនោមផ្អែមប្រភេទទី ២, សម្ពាធឈាមខ្ពស់, ជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល, ជំងឺស្ទះទឹកប្រមាត់, បញ្ហាសុខភាពផ្លូវភេទ, ជំងឺខ្លាញ់រុំថ្លើម, ជំងឺរលាកសន្លាក់ និងស្ថានភាពសុខភាពផ្លូវចិត្ត ជាដើម ។
ដោយផ្តោតលើការការពារការធាត់ និងការផ្លាស់ប្តូររបៀបរស់នៅ វាអាចជួយឱ្យយើងចៀសឆ្ងាយពីជំងឺខាងលើនេះ ។ ដូច្នេះមនុស្សម្នាក់ៗត្រូវប្រយ័ត្នកុំឱ្យធាត់លើសទម្ងន់ ដើម្បីជួយដល់សុខភាពរបស់ខ្លួន ។ ការយល់ដឹងពីមូលហេតុដែននាំឱ្យធាត់លើសទម្ងន់ជារឿងសំខាន់ ៕