ការដុះធ្មេញរបស់ទារកតូចៗគឺជាផ្នែកមួយធម្មតានៃជីវិតទារកទើបនឹងកើត ប៉ុន្តែវាមិនមែនកើតឡើងដោយមិនមានការឈឺចាប់ និងមិនមានផាសុកភាពឡើយ។ យ៉ាងណាមិញ រដ្ឋបាលចំណីអាហារ និងឱសថបានដាក់បម្រាមថា មិនត្រូវលាបថ្នាំអ្វីទាំងអស់នៅលើអញ្ចាញធ្មេញដោយផ្ទាល់ឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ផលិតផលដូចជា សារធាតុធ្វើឲ្យស្ពឹក Benzocaine ប្រហែលជាមិនមានប្រសិទ្ធភាពអ្វីឡើយ ហើយក៏ប្រហែលជាមានគ្រោះថ្នាក់ផង។ យកល្អគួរតែធ្វើដូចខាងក្រោមនេះវិញ៖
- ចូរត្រដុសអញ្ចាញធ្មេញកូនជាមួយម្រាមស្អាតរបស់អ្នកថ្នមៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរឲ្យកូនខាំជ័រកៅស៊ូដែលស្អាត និងត្រូវបានផលិតឡើងដើម្បីឲ្យកូនខាំលេង
- ចូរព្យាយាមធ្វើឲ្យបានល្អបំផុតដើម្បីជួយឲ្យកូនមានផាសុកភាព៕