ការដែលញ៉ាំស្រាបៀរមួយកំប៉ុងក្រោយពេលធ្វើការរួច ឬស្រាមួយកែវជាមួយអាហារពេលយប់ ប្រហែលជាជួយឲ្យមានអារម្មណ៍ល្អ និងសប្បាយចិត្ត។ ប៉ុន្តែបើសិនជាអ្នកញ៉ាំហើយស្រាប់តែមានបញ្ហា វាពិតជាមិនល្អឡើយ នៅពេលមានអារម្មណ៍ចង្អោ ឬដកដង្ហើមលឺដូចហួច។
ការប៉ះពាល់នឹងគ្រឿងស្រវឹងមិនបាន
ការអាឡែហ្ស៊ីនឹងគ្រឿងស្រវឹងគឺជារឿងកម្រណាស់។ ផ្ទុយទៅវិញ បញ្ហាអាចដោយសារតែគ្រឿងផ្សំផ្សេងទៀត ឬសារធាតុគីមីក្នុងគ្រឿងស្រវឹងនោះ។ ដូច្នេះបើសិនជាអ្នកមានបញ្ហានេះ អ្នកប្រហែលជាមានអាការៈដូចខាងក្រោម៖
- មុខឡើងក្រហម
- រាករូស
- មានអារម្មណ៍ក្តៅ
- ឈឺក្បាល
- ក្រហាយទ្រូង
- កន្ទួលរមាស់
- បេះដូងដើរលឿន ឬញ័រដើមទ្រូង
- សម្ពាធឈាមចុះខ្សោយ
- តឹងច្រមុះ
- ឈឺក្រពះដែលអាចមានដូចជា ចង្អោ ឬក្អួត
- ពិបាកដកដង្ហើម
- បើសិនជាអ្នកមានជំងឺហឺតទៀត រោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
ក្នុងករណីតិចតួច ការដែលមិនអាចប៉ះពាល់នឹងគ្រឿងស្រវឹងបាន អាចជាសញ្ញាមួយនៃជំងឺកាន់តែធ្ងន់ធ្ងរ។ បើសិនជាអ្នកគិតថា អ្នកមានបញ្ហានេះ ចូរពិគ្រោះជាមួយគ្រូពេទ្យ និងស្វែងយល់ផងថា វាបង្កឡើងដោយអ្វី។
តើនរណាខ្លះដែលប្រឈមនឹងការអាឡែហ្ស៊ីនឹងគ្រឿងស្រវឹង?
អ្នកប្រហែលជាងាយនឹងមានបញ្ហាអាឡែហ្ស៊ីនឹងគ្រឿងស្រវឹង ឬរោគសញ្ញាអាឡែហ្ស៊ីបើសិនជា៖
- ជនជាតិអាស៊ី
- មានជំងឺហឺត ឬផ្តាសាយ
- អាឡែហ្ស៊ីនឹងគ្រាប់ធញ្ញជាតិ ឬអាហារណាមួយ
- មានជំងឺមហារីកកូនកណ្តុរ។
ចូរប្រុងប្រយ័ត្នលើការញ៉ាំគ្រឿងស្រវឹងខណៈពេលដែលអ្នកកំពុងតែលេបថ្នាំ។
ការអាឡែហ្ស៊ីនឹងគ្រឿងស្រវឹង
ពិតណាស់ ការអាឡែហ្ស៊ីនឹងគ្រឿងស្រវឹងគឺជារឿងដែលងាយនឹងកើតមាន ហើយរោគសញ្ញារបស់វាមានដូចជា៖
- កន្ទួលរមាស់
- ពិបាកដកដង្ហើម
- ឈឺក្នុងក្រពះ
- ដួលសន្លប់
- មានបញ្ហា Anaphylaxis ដែលវាជាប្រតិកម្មធ្ងន់ធ្ងរដូចជា បេះដូងដើរញ៉ាប់ ជីពចរខ្សោយ ចង្អោ និងក្អួត។ បើសិនជាមានករណីនេះមែន ចូរទំនាក់ទំនងទៅកាន់លេខ ៩១១។
បើសិនជាអ្នកមានប្រតិកម្មអាឡែហ្ស៊ីនឹងគ្រឿងស្រវឹង វាក៏មិនមានអ្វីច្រើនដែលនាំឲ្យមានប្រតិកម្មបែបនេះដែរ៕