ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកកើតមហារីកបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ស្ពៃជូរ អ្នកមិនគួរពិសារច្រើនឡើយ ព្រោះអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺបេះដូង ថែមទាំងអាចធ្វើឲ្យអ្នកងាយកើតជំងឺមហារីកទៀតផង។ ដូចនេះ មិនថាឆ្ងាញ់យ៉ាងណាទេ ក៏អ្នកមិនគួរបរិភោគច្រើនដែរ។
- នៅក្នុងតៅហ៊ូស្អុយមានផ្ទុកសារធាតុដែលអាចបង្កជាជំងឺមហារីកបានពេលដែលអ្នកញ៉ាំច្រើនក្នុងរយៈពេលយូរ។ ដូចនេះ មិនថាអ្នកឃ្លានចង់ពិសារយ៉ាងណាទេ អ្នកគួរតែចៀសកុំពិសារឲ្យសោះ។
- អាហារបំពងខ្លាញ់ បើអាច អ្នកគួរតែចៀសឲ្យឆ្ងាយ ព្រោះវាអាចបង្កជាជំងឺមហារីកបាន។ ដូចនេះ អាហារដែលបំពងខ្លាញ់ទាំងឡាយ អ្នកគួរតែចៀសកុំញ៉ាំច្រើនឲ្យសោះ ទើបមិនធ្វើឲ្យអ្នកផ្ទុកកោសិកាមហារីកដោយមិនដឹងខ្លួន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)