ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារគូថកូនមិនឲ្យមានកន្ទួលក្រហម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូងអ្នកគួរតែជ្រើសរើសខោទឹកនោមដែលស័ក្តិសមសម្រាប់ស្បែករបស់កូន ដោយគួរតែប្រើខោទឹកនោមដែលទន់ មិនគ្រើម ទើបមិនធ្វើឲ្យគូថកូនឆាប់រលាក។ ជាពិសេស អ្នកគួរតែជ្រើសរើសឲ្យត្រូវខ្នាតរបស់កូន ដោយមិនគួរឲ្យធំពេក ឬតូចពេកនោះទេ ទើបមិនធ្វើឲ្យគូថកូនឡើងក្រហម។
- អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោមកូន ដោយ៣ម៉ោង គួរតែប្តូរម្តង ទើបមិនធ្វើឲ្យគូថរបស់កូនឡើងក្រហម ហើយរមាស់ក្រហាយពេញនឹង។
- ចុងក្រោយនៅពេលដែលអ្នកប្តូរខោទឹកនោមឲ្យកូន អ្នកអាចជូតសម្អាតឲ្យស្អាត រួចលាបឡេការពារគូថរបស់កូន ទើបស្លៀកខោទឹកនោមឲ្យកូនវិញ។ ការធ្វើបែបនេះ អាចធ្វើឲ្យគូថកូនមិនងាយឡើងកន្ទួលក្រហមឡើយ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)