ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការរៀបចំកាបូបលុយអ្នកឲ្យមានទ្រព្យធំចូលមកបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- លុយរាយ អ្នកគួរតែទុកក្នុងកាបូបផ្សេងទៀត ដោយមិនគួរទុកក្នុងកាបូបលុយតែមួយឡើយ ព្រោះវាអាចរារាំងមិនសូវឲ្យមានលុយធំចូលមករកអ្នកបាន។ ដូចនេះ អ្នកគួរតែមានកាបូបមួយនេះសម្រាប់ដាក់លុយរាយទាំងឡាយរបស់អ្នក។
- កាតដែលមានក្នុងកាបូបលុយអ្នកមិនគួរឲ្យលើសពី៨សន្លឹកឡើយ។ មិនថាកាតអ្វីទេ គួរតែតិចជាង៨ ទើបអាចនាំលាភធំចូលមករកអ្នកបាន។
- ជាពិសេស ក្រៅពីលុយ និងកាតធនាគារ អ្នកមិនគួរទុកនាមប័ណ្ណ រូបថត និងរបស់ផ្សេងទៀតក្នុងកាបូបលុយឡើយ ព្រោះវាអាចបង្អាក់មិនសូវឲ្យមានទ្រព្យធំចូលមកទេ។
- ក្នុងមួយអាទិត្យ អ្នកគួរតែរៀបចំកាបូបលុយអ្នកម្តង ដោយរៀបឲ្យមានរបៀប ហើយវិក័យប័ត្រផ្សេងទៀតដែលមានក្នុងនោះ គួរតែយកចេញឲ្យអស់ មិនគួរទុកលើសពីមួយអាទិត្យនោះទេ។
- អ្នកគួរតែជូតសម្អាតកាបូបលុយអ្នកចំនួន២អាទិត្យម្តង ហើយ៣ឆ្នាំប្តូរម្តង ទើបអាចធ្វើឲ្យទ្រព្យធំចង់មកនៅក្នុងកាបូបលុយរបស់អ្នក។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើនេះ ទើបអាចនាំលុយធំចូលមកបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)