ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យប្តីកាន់តែឃ្លាតឆ្ងាយពីអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កាតព្វកិច្ចជាមេគ្រួសារ អាចនិយាយបានថាជាភារកិច្ចដែលហត់ខ្លាំង ដោយត្រូវការមានឧត្តមភរិយាដើម្បីជួយគាំទ្រ និងលើកទឹកចិត្តពីក្រោយ។ ប៉ុន្តែបើក្នុងនាមជាប្រពន្ធ ហើយបែរជាមិនដឹងពីសម្ពាធដ៏ធ្ងន់មួយនេះ ហើយរកតែរឿងស្វាមីរាល់ថ្ងៃ នឹងធ្វើឲ្យគេខ្លាចផ្ទះជាខ្លាំង។
- នៅពេលដែលអ្នកមិនចេះជួយលើកទឹកចិត្ត ហើយបែរជាបង្អាប់ប្តីរបស់ខ្លួនជានិច្ច នឹងធ្វើឲ្យចិត្តគេកាន់តែឃ្លាតឆ្ងាយពីអ្នក។ ដូចនេះ អ្នកមិនគួរតែងធ្វើឲ្យគេខកចិត្តចំពោះអ្នកឡើយ។
- អារម្មណ៍សង្ស័យច្រើន ប្រសិនជាអាច អ្នកគួរតែកាន់តែបន្ថយចោល ឬបោះចោលតែម្តង ព្រោះអារម្មណ៍មួយនេះ នឹងអាចធ្វើឲ្យប្តីអ្នកមិនចង់មកផ្ទះឡើយ។ គេនឹងធុញនឹងការសង្ស័យរបស់អ្នក។ ដូចនេះ អ្នកមិនគួរធ្វើរឿងទាំង៣នេះទេ ទើបអាចរក្សាចិត្តគេបានជាប់៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)