ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពណ៌កាបូបលុយដែលអាចនាំសំណាងមិនសូវល្អជូនអ្នកបាន។ តើមានអ្វីខ្លះទៅ?
- កាបូបលុយពណ៌ក្រហម អាចនាំលុយជូនអ្នក ហើយក៏រត់ចេញទៅវិញលឿនដែរ។ ពណ៌ក្រហមនេះមិនអាចជួយទប់ក្រដាសប្រាក់ក្នុងនោះជាប់ឡើយ។ ដូចនេះ អ្នកមិនគួរប្រើនោះទេ។
- ចំពោះអ្នកដែលចង់សន្សំលុយច្រើន មិនគួរប្រើកាបូបលុយពណ៌ផ្កាឈូកនោះទេ ព្រោះវាមិនអាចការពារលុយក្នុងនោះជាប់បានល្អនោះឡើយ ដោយអាចហូរចេញក្រៅដោយមិនដឹងខ្លួនបាន។
- កាបូបលុយពណ៌ស ជាកាបូបលុយដែលធ្វើឲ្យអ្នកចាយលុយដូចជាក្រដាសអញ្ចឹង។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យលុយចេញពីអ្នកច្រើន អ្នកគួរតែប្រយ័ត្នក្នុងការប្រើកាបូបពណ៌នេះ។
- កាបូបលុយពណ៌ទឹកសមុទ្រក៏គួរតែកាត់បន្ថយក្នុងការប្រើផងដែរ ព្រោះវាជាពណ៌ដែលអាចធ្វើឲ្យទ្រព្យហូរចេញដោយមិនដឹងខ្លួន។ ដូចនេះ ប្រសិនជាអ្នកចង់ទិញកាបូបលុយ គួរតែចៀសពីពណ៌ទាំង៤នេះ៕