Depressed teenage girl outside

យោងទៅតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា ការរំលូតកូនមិនបង្កើនការប្រឈមនឹងការបាក់ទឹកចិត្តលើស្រ្តីឡើយ។ ការសិក្សានេះបានធ្វើទៅលើស្រ្តីប្រមាណជាង ៤០០០០០នាក់ក្នុងប្រទេស Denmark ដើម្បីតស៊ូមតិតថាតើ ការរំលូតកូនអាចនាំឲ្យប៉ះពាល់ផ្លូវចិត្តមនុស្សស្រីឬអត់។ 

ការរំលូតកូនមិនធ្វើឲ្យបាក់ទឹកចិត្តឡើយ។ ការស្រាវជ្រាវបានរកឃើញថា ស្រ្តីទំនងជាមិនងាយមានជំងឺបាក់ទឹកចិត្តឡើយក្រោយពីរំលូតកូន នៅពេលប្រៀបធៀបជាមួយស្រ្តីផ្សេងៗទៀត។ សម្រាប់ការសិក្សាថ្មីបានឲ្យដឹងថា អ្នកស្រាវជ្រាវបានវិភាគទៅលើស្រ្តីជនជាតិ Danish បន្ថែមដែលកើតពីឆ្នាំ ១៩៨០ ទៅ ១៩៩៤ ដើម្បីតាមដានការរំលូតកូន ការសម្រាលកូន និងការប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្ត។ 

អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តនៅតែដូចគ្នានឹងឆ្នាំមុន ឬក្រោយរំលូតកូនដដែល។ ហើយការប្រឈមនឹងការប្រើប្រាស់ថ្នាំប្រឆាំងការបាក់ទឹកចិត្តក៏នៅហ្នឹងធឹងដែរទោះក្រោយពីរំលូតកូនហើយក៏ដោយ។ 

ស្រ្តីដែលរំលូតកូនទំនងជាងាយប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តជាងអ្នកដែលមិនរំលូតកូន ប៉ុន្តែការប្រឈមមុខរបស់ពួកកេមិនបានឡើងខ្ពស់ក្រោយពីរំលូតកូនរួចឡើយ។ ស្រ្តីទាំងនេះទំនងជាត្រូវការប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តមុនពេលរំលូតវិញ។ 

យោងទៅតាមសេចក្តីរាយការណ៍របស់ National Academies of Science បានឲ្យដឹងថា ការដែលរំលូតកូនមិនបង្កើនការប្រឈមមុខនឹងការបាក់ទកចិត្ត ការថប់អារម្មណ៍ ឬប៉ះទង្គិចផ្លូវចិត្តខុសធម្មតាលើមនុស្សស្រីឡើយ៕