តើអ្នកត្រូវក្រោកឡើង ហើយប្រញាប់ទៅបន្ទប់ទឹកជាច្រើនដងនៅពេលយប់ឬ ? វាមិនមែនជាអ្វីដែលអ្នកគួរតែមិនអើពើនោះទេ ព្រោះវាអាចជារោគសញ្ញានៃបញ្ហាធ្ងន់ ។
មូលហេតុភាគច្រើននៃការនោមញឹកញាប់នៅពេលយប់ ។
១-អ្នកផឹកកាហ្វេអ៊ីន ឬអាល់កុលមុនពេលចូលគេង
ទាំងភេសជ្ជៈកាហ្វេអ៊ីន និងអាល់កុលអាចបង្កើនទឹកនោមរបស់អ្នក ។ ដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងតែទទួលទានភេសជ្ជៈទាំងនេះមុនពេលចូលគេង អ្នកកំពុងបង្កើតបញ្ហាសម្រាប់ខ្លួនអ្នក ។ កុំពិសាជាតិកាហ្វេអុីនក្រោយម៉ោង៦ល្ងាច និងផឹកស្រាយ៉ាងតិច ៣ ម៉ោងមុនពេលចូលគេង ។
២-អ្នកឆ្លងមេរោគលើផ្លូវបង្ហូរនោម
ការឆ្លងមេរោគលើផ្លូវបង្ហូរនោមអាចអមជាមួយនឹងការនោមញឹកញាប់ មិនស្រួល និងមានការឈឺចាប់ ។ ខណៈដែលបញ្ហានេះមិនសូវជាកើតលើបុរសទេ ការឆ្លងមេរោគលើផ្លូវបង្ហូរនោមក៏អាចធ្វើឱ្យបុរសចូលបន្ទប់ទឹកច្រើនដងក្នុងមួយថ្ងៃផងដែរ ។
៣-អ្នកមានជំងឺទឹកនោមផ្អែម
ប្រសិនបើអ្នកជាមនុស្សប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែម ឬអ្នកដែលកើតជំងឺទឹកនោមផ្អែម រាងកាយរបស់អ្នកអាចបង្កើនការផលិតទឹកនោមដើម្បីសម្អាតជាតិស្ករដែលលើសពីក្នុងខ្លួនអ្នក ។ ដូច្នេះប្រសិនបើអ្នកភ្ញាក់ពីគេងច្រើនដងនៅពេលយប់ដើម្បីទៅនោម សូមទៅធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ។
៤-អ្នកមានជំងឺឆ្លងតាមការរួមភេទ
ជំងឺដែលឆ្លងតាមការរួមភេទមួយចំនួនដូចជាកាមរោគ និងប្រមេះអាចបណ្តាលឱ្យនោមញឹកញាប់ ដែលអាចរំខានដល់ដំណេករបស់អ្នក ។ អារម្មណ៍ក្តៅ ឆួលៗខណៈពេលដែលអ្នកនោមក៏អាចជាសញ្ញាព្រមាន១ ដែលបង្ហាញថាអ្នកបានកើតជំងឺឆ្លងតាមការរួមភេទ ៕