ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលកំពុងប្រាប់ថាអ្នកគួរតែកាត់បន្ថយពិសារប្រៃពេក។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលរាងកាយរបស់អ្នកស្រូបយកអំបិលច្រើនពេក នឹងធ្វើឲ្យក្រលៀនអ្នកបន្ថែមម៉ោងធ្វើការ ដើម្បីបញ្ចេញសារធាតុប្រៃនោះមកក្រៅ ដោយធ្វើឲ្យអ្នកនោមច្រើនខុសធម្មតា។
- នៅពេលដែលអ្នកមិនបានឡើងគីឡូទេ តែម្រាមដៃប្រែធំជាងមុន ឬហើម អ្នកគួរតែប្រយ័ត្នពីការញ៉ាំប្រៃ ដោយមិនគួរបន្តបរិភោគប្រៃពេកទេ ទើបសុខភាពមិនជួបនឹងបញ្ហាធំ។
- នៅពេលដែលអ្នកញ៉ាំប្រៃក្នុងរយៈពេលយូរ នឹងធ្វើឲ្យអ្នកឆាប់ស្រែកទឹកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីចំណុចមួយនេះ ដោយគួរតែកាត់បន្ថយបរិភោគប្រៃមកជាសាបវិញ ទើបសុខភាពមិនជួបគ្រោះថ្នាក់៕