ថ្នាំវ៉ាក់សាំងអាឡែហ្ស៊ីអាចជួយបំបាត់រោគសញ្ញាសម្រាប់អ្នកដែលមានបញ្ហាអាឡែហ្ស៊ីរ៉ាំរ៉ៃបាន។ ថ្នាំនេះផ្ទុកទោដោយចំនួនអង់ទីហ្សែនមួយចំនួនតូចដែលអាចធ្វើឲ្យមានប្រតិកម្មបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រោយពីប៉ះពាល់នឹងអង់ទីហ្សែនម្តងហើយម្តងទៀត ប្រព័ន្ធភាពស៊ាំនឹងមានការឆ្លើយតបកាន់តែល្អជាងមុនក្នុងការប្រឆាំងរឿងជាច្រើនដែលធ្វើឲ្យអ្នកជំងឺកណ្តាស ដកដង្ហើមលឺដូចហួច និងក្អកបាន។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗអំពីថ្នាំវ៉ាក់សាំងអាឡែហ្ស៊ី៖
- អ្នកដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅអាចចាក់ថ្នាំនេះបាន។ ប៉ុន្ទែវាប្រហែលជាមិនអាចចាក់បានលើអ្នកដែលមានជំងឺហឺតធ្ងន់ធ្ងរ បញ្ហាបេះដូង កំពុងតែប្រើថ្នាំបញ្ចុះឈាម Beta Blockers ឬស្រ្តីមានផ្ទៃពោះឡើយ។
- អ្នកជំងឺអាចចាក់ថ្នាំនេះជារៀងរាល់សប្តាហ៍រយៈពេល ៦ខែដំបូង។ បន្ទាប់មក គ្រូពេទ្យប្រហែលជាបន្ថយភាពញឹកញាប់នៃការចាក់ថ្នាំនេះបន្តិចម្តងៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការចាក់វ៉ាក់សាំងអាឡែហ្ស៊ីជាទូទៅមានសុវត្ថិភាពណាស់។ ប៉ុន្តែវាផ្ទុកទៅដោយរឿងមួយចំនួនតូចដែលអ្នកអាចមានប្រតិកម្មអាឡែហ្ស៊ីដែរ។ ដូច្នេះអ្នកគួរតែប្រាប់ឲ្យគ្រូពេទ្យដឹងភ្លាមៗរាល់ពេលមានប្រតិកម្មគ្រប់យ៉ាង៕