ការសិក្សាធំៗមួយចំនួនបានបង្ហាញថា ប្រូបាយអូទិចប្រហែលជាអាចបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមបាន ជាពិសេសអ្នកដែលមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ៗស្រាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កូឡេស្តេរ៉ុលមនុស្សយើងមានពីរប្រភេទ គឺកូឡេស្តេរ៉ុលល្អ និងកូឡេស្តេរ៉ុលអាក្រក់។ តាមរយៈការសិក្សាខាងលើបានរកឃើញថា ជាមធ្យម ប្រូបាយអូទិចប្រភេទ Lactobacillus អាចបន្ថយទាំងកូឡេស្តេរ៉ុលសរុប និងកូឡេស្តេរ៉ុលអាក្រក់បានយ៉ាងគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ ប្រូបាយអូទិច Lactobacillus មានពីរប្រភេទទៀតដូចជា L. Plantarum និង L. Reuteri មានឥទ្ធិពលជាពិសេសក្នុងការបញ្ចុះកូឡេស្តេរ៉ុល។
តាមការសិក្សាមួយដែលធ្វើទៅលើមនុស្សប្រមាណ ១២៧នាក់ ដែលមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ហើយញ៉ាំ L.Reuteri រយៈពេល ៩សប្តាហ៍ ឃើញថា មានការថយចុះកូឡេស្តេរ៉ុលសរុបបាន ៩ភាគរយ និងកូឡេស្តេរ៉ុលអាក្រក់បាន ១២ភាគរយ។ ប្រូបាយអូទិចក៏មានប្រសិទ្ធភាពកាន់តែខ្លាំងដែរនៅពេលអ្នកដែលមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ស្រាប់ញ៉ាំ ហើយកាលណាញ៉ាំកាន់តែយូរ កាន់តែបញ្ចុះកូឡេស្តេរ៉ុល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មានវិធីមួយចំនួនដែលប្រូបាយអូទិចអាចបញ្ចុះកូឡេស្តេរ៉ុលបាន។ វាអាចទៅតោងកូឡេស្តេរ៉ុលក្នុងពោះវៀន ដើម្បីបញ្ឈប់ការបឺតស្រូបចូលទៅក្នុងឈាម។ វាក៏ជួយផលិតទឹកប្រមាត់ ដែលជួយសម្រួលដល់ការរំលាយខ្លាញ់ និងកូឡេស្តេរ៉ុលក្នុងរាងកាយទៀត។ ប្រូបាយអូទិចក៏អាចផលិតជាអាស៊ីទខ្លាញ់ច្រវាក់ខ្លី ដែលជាសារធាតុជួយដល់ការបង្ការកូឡេស្តេរ៉ុលកុំឲ្យកើតចេញពីក្នុងថ្លើមបានថែមទៀត៕