កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទដែលដែលមានជាតិកាហ្វេអ៊ីន ហើយត្រូវបានគេញ៉ាំទូទាំងពិភពលោកតែម្តង។ វាគឺជាភេសជ្ជៈដែលអាចផ្តល់ជាកម្លាំងថាមបល ព្រមទាំងរសជាតិឆ្ងាញ់ផងដែរ។ តាមពិតទៅ ជនជាតិអាមេរិកអាយុពី ១៨ ទៅ ៦៥ឆ្នាំ ញ៉ាំកាហ្វេច្រើនជាងភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងៗទៀតទាំងអស់ រួមទាំងភេសជ្ជៈប៉ូវកម្លាំង ឬតែជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងចំណោមមនុស្សវ័យជំទង់ កាហ្វេគឺជាភេសជ្ជៈដែលគេញ៉ាំច្រើនបំផុតចំណាត់ថ្នាក់ទីពីរបន្ទាប់ពីភេសជ្ជៈប៉ូវកម្លាំង។ 

មានការតស៊ូមតិច្រើនដែលនិយាយថា កាហ្វេគឺជាភេសជ្ជៈដ៏មានសុវត្ថិភាពសម្រាប់មនុស្សវ័យជំទង់ ដោយសារតែវាត្រូវបានគេចាត់ទុកថាអាចរំខានដល់ការលូតលាស់ឆ្អឹងរបស់គេបាន។ ពេលខ្លះ សម្រាប់យុវវ័យកំពុងតែលូតលាស់ត្រូវបានគេហាមប្រាមថា ការញ៉ាំកាហ្វេនឹងធ្វើឲ្យគេលែងលូតកម្ពស់បាន។ ប៉ុន្តែវាមិនទាន់មានអំណះអំណាងច្បាស់លាស់បញ្ជាក់អំពីរឿងនេះនៅឡើយទេ។ 

តាមការសិក្សាមួយដែលតាមដានទៅលើស្រ្តីប្រមាណ ៨១នាក់ អាយុចាប់ពី ១២ ទៅ ១៨ឆ្នាំ រយៈពេល ៦ឆ្នាំ បានរកឃើញថា វាមិនមានអ្វីខុសគ្នាចំពោះឆ្អឹងរបស់អ្នកដែលញ៉ាំកាហ្វេអ៊ីនច្រើនបំផុត និងតិចបំផុតឡើយ។ ចំពោះប្រភពពិតប្រាកដនៃជំនឿមិនត្រឹមត្រូវនេះគឺមិនទាន់ដឹងនៅឡើយទេ គេគ្រាន់តែគិតថា វាគឺជាជាតិកាហ្វេអ៊ីនក្នុងកាហ្វេទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា ទំនាក់ទំនងរវាងការញ៉ាំជាតិកាហ្វេអ៊ីន និងបន្ថយការបឺតស្រូបជាតិកាលស្យូម ដែលវាសំខាន់សម្រាប់ភាពរឹងមាំរបស់ឆ្អឹង និងសុខភាព។ ដូច្នេះហើយវាមិនអាចនិយាយថាបានថា កាហ្វេធ្វើឲ្យលែងលូតលាស់ឆ្អឹងឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការថយចុះការបឺតស្រូបរបស់ចាតិកាលស្យូមដោយសារតែការញ៉ាំជាតិកាហ្វេអ៊ីនគឺតិចតួចណាស់។ ហើយវាក៏ទំនងជាមិនអាចនិយាយបានថា កាហ្វេជាប់ទាក់ទងនឹងការមិនលូតកម្ពស់ដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង