អង្ករសម្រូបគឺជាអាហារមួយប្រភេទដែលត្រូវបានគេចាត់ទុកថាមានជាប់ទាក់ទងនឹងការជួយឲ្យអ្នកទទួលទានមានសុខភាពល្អ។ អង្ករសម្របគឺមានសម្បករបស់ស្រូវដែលជាប្រភពនៃជីវជាតិដ៏ពេញលេញ ដែលរាងកាយត្រូវការ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយទើបធ្វើឲ្យអង្ករសម្រូបល្អជាងអង្ករសធម្មតា ត្រង់វាសម្បូរវីតាមីន ជាតិរ៉ែ និងអង់ទីអុកស៊ីដង់។ យ៉ាងណាមិញ គេរកឃើញថា អង្ករសម្រូបល្អចំពោះសុខភាពអ្នកជំងឺទឹកនោមផ្អែមដែរ។
ថ្វីបើកាបូអ៊ីដ្រាតមានឥទ្ធិពលយ៉ាងខ្លាំងបំផុតទៅលើជាតិស្ករក្នងុឈាមក៏ដោយ តែអ្នកជំងឺទឹកនោមផ្អែមអាចបន្ថយជាតិស្ករក្នុងឈាម បានតាមរយៈការកាត់បន្ថយការញ៉ាំអង្ករស។ ការជំនួសអង្ករស មកញ៉ាំអង្ករសម្រូបវិញ ប្រហែលជាមានប្រយោជន៍ដល់អ្នកជំងឺតឹកនោមផ្អែមច្រើនយ៉ាង។
តាមការសិក្សាមួយបានឲ្យដឹងថា អ្នកដែលញ៉ាំអង្ករសម្រូបពីរដងក្នុងមួយថ្ងៃ ឃើញថាមានការថយចុះជាតិស្ករក្នុងឈាម និងចំនួន Hemoglobin A1c ក្រោយបាយរួច យ៉ាងគួរឲ្យកត់សម្គាល់ នៅពេលប្រៀបធៀបជាមួយអ្នកដែលញ៉ាំអង្ករសធម្មតា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អង្ករសម្រូបមាន Glycemic Index ទាបជាងអង្ករស មានន័យថា វាត្រូវបានរំលាយយឺតជាង និងមានឥទ្ធិពលទៅលើជាតិស្ករក្នុងឈាមតិចជាង។ ការជ្រើសរើសអាហារដែលមាន Glycemic Index ទាប បែបនេះអាចជយយដល់អ្នកជំងឺទឹកនោមផ្អែមគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែប្រសើរជាងមុន។ តាមការសិក្សាជាច្រើនបានណែនាំថា អ្នកដែលមាន Glycemic Index ខ្ពស់ៗ នឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ផង និងអ័រម៉ូនឃ្លានអាហារខ្ពស់ថែមទៀត។
សរុបសេចក្តីមក ការជ្រើសរើសអង្ករសម្រូបជំនួសអង្ករសវិញ អាចជួយដល់អ្នកជំងឺទឹកនោមផ្អែមគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែល្អ និងបន្ថយឱកាសកើតជំងឺទឹកនោមផ្អែមតែម្តង៕