ការញ៉ាំអាហារបានត្រឹមត្រូវប្រហែលជាមិនមែនគន្លឹះកំពូលដើម្បីឲ្យបុរសវ័យក្មេងគ្រប់គ្នាមានសុខភាពល្អទេ។តាមរយៈការចាប់ផ្តើមទម្លាប់ញ៉ាំអាហារផ្តល់សុខភាពក្នុងវ័យ ២០ឆ្នាំ បុរសវ័យក្មេងអាចនឹងទទួលបានជីវិតរស់នៅកាន់តែមានសុខភាពល្អជាងមុនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាដំបូន្មានខ្លះអំពីការជួយឲ្យមានសុខភាពល្អទាំងវ័យក្មេង៖

  • ញ៉ាំអាហារពេលព្រឹកដែលផ្តល់សុខភាពជារៀងរាល់ថ្ងៃ
  • ចូរញ៉ាំអាហារសម្រន់ដែលផ្តល់សុខភាពនៅចន្លោះអាហារពេលព្រឹក និងល្ងាច ព្រោះវានឹងជួយបង្កើនថាមពល និងជួយឲ្យចៀសផុតពីការញ៉ាំអាហារច្រើនៗបាន
  • ចូរញ៉ាំបន្លែនិងផ្លែឈើច្រើនៗជារៀងរាល់ថ្ងៃ
  • ចូរជ្រើសរើសការញ៉ាំប្រូតេអ៊ីនសុទ្ធដូចជា សាច់មាន់ សាច់ជ្រូក និងត្រី ជំនួសការញ៉ាំសាច់ក្រហម
  • ចូរញ៉ាំអាហារណាដែលមានជាតិជាបន្លែដូចជា តៅហ៊ូ សណ្តែក ជាដើម
  • ចូរញ៉ាំខ្លាញ់ដែលផ្តល់សុខភាពដូចជា ផ្លែប័រ ប្រេងអូលីវ ផ្លែអាលម៉ុន និងប្រេងល្ហុង
  • ចូរញ៉ាំអាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាបបីពេលក្នុងមួយថ្ងៃដើម្បីជំរុញដល់សុខភាពឆ្អឹងកាន់តែល្អជាងមុន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរញ៉ាំវីតាមីន D ឲ្យបានគ្រប់គ្រាន់តាមរយៈការញ៉ាំថ្នាំបំប៉ន ឬញ៉ាំទឹកដោះគោកៃឆ្នៃ
  • ចូរញ៉ាំជាតិដែកឲ្យបានគ្រប់គ្រាន់តាមរយៈការញ៉ាំបន្លែពណ៌បៃតងឲ្យបានច្រើន៕