ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយអ្នកកើតជំងឺមហារីកបាន។ តើមានអ្វីខ្លះទៅ?
- ថ្វីត្បិតតែគ្មានអាហារអ្វីអាចសម្លាប់កោសិកាមហារីកបានទាំងស្រុង ប៉ុន្តែការរក្សាលំនឹងនៃរបបអាហារប្រចាំថ្ងៃអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំបាន។ ដូចនេះ របបអាហាររបស់អ្នកមិនគួរមានតែសាច់សុទ្ធ ឬបន្លែសុទ្ធនោះទេ ដោយគួរតែមានទាំង២មុខ ទើបអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ ជាពិសេស អាហារដែលផ្អាប់ទុកយូរ និងបំពងខ្លាញ់ អ្នកមិនគួរពិសារទេ ព្រោះវាអាចធ្វើឲ្យកោសិកាមហារីកកាន់តែរីករាលដាលទៅ។
- មានមនុស្សភាគច្រើនយល់ថា ក្រោយព្យាបាលមហារីករួច គួរតែសម្រាកឲ្យបានច្រើន មិនគួរធ្វើចលនានោះទេ។ ប៉ុន្តែការគិតនេះជាកំហុសឆ្គងមួយ ដោយអ្នកគួរតែព្យាយាមហាត់ប្រាណ ទើបអាចបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំបាន។
- ក្រោយពេលដែលអ្នកព្យាបាលជំងឺមហារីករួច មិនគួរមិនខ្វល់មិនខ្វាយនោះទេ ដោយគួរតែទៅពិនិត្យឡើងវិញឲ្យបានទៀងពេល ចៀសវាជំងឺនេះរើឡើងវិញ ពិបាកក្នុងការព្យាបាល។ ជាពិសេស អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ មិនគួរគិតច្រើន បារម្ភច្រើន និងភ័យច្រើននោះទេ ទើបជំងឺមិនកាន់តែធ្ងន់ធ្ងរ។