ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis (RA) គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលធ្វើឲ្យមានការឈឺចាប់ខ្លាំងនៅសន្លាក់។ ជំងឺនេះភាគច្រើនបង្កការឈឺចាប់នៅកែងជើង និងប្រអប់ជើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលវាមិនមានថ្នាំព្យាបាលឲ្យជា តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបំបាត់រោគសញ្ញារបស់ជំងឺនេះដូចជា៖
- សម្រាក៖ ចូរកាត់បន្ថយសម្មភាពទាំងឡាយណាដែលធ្វើឲ្យឈឺចាប់កាន់តែខ្លាំង។ ការជិះកង់ ការរត់លើម៉ាស៊ីន និងហែលទឹកអាចជាសកម្មភាពល្អជាងក្នុងការសម្រួលដល់សម្ពាធរបស់ប្រអប់ជើង
- ស្អំទឹកកក៖ អ្នកអាចប្រើវិថីស្អំទឹកកកបួនដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ជាពិសេសសន្លាក់ណាដែលមានការឈឺចាប់ខ្លាំង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- លេបថ្នាំ៖ ថ្នាំប្រឆាំងការរលាកដូចជា Ibuprofen ឬ Naproxen អាចជួយបន្ថយការហើម និងឈឺចាប់បាន៕