ការញ៉ាំអាហារអាចជាចំណុចសំខាន់មួយបើសិនជាអ្នកមិនមានចំណង់អាហារ ឬមិនឃ្លានអាហារ។ អាហារប្រហែលជាមិនសូវមានការចាប់អារម្មណ៍ច្រើនឡើយបើសិនជាអ្នកកំពុងតែឈឺ ឬកំពុងតែលេបថ្នាំព្យាបាលជំងឺអ្វីមួយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែយកល្អគួរតែមានទម្លាប់រក្សាឲ្យបាននូវការញ៉ាំអាហារមានតុល្យភាពរហូត។ ដើម្បីស្តាឡើងវិញនូវការឃ្លានអាហារ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ហាត់ប្រាណឲ្យបានច្រើន ព្រោះវាជាវិធីធ្វើឲ្យអ្នកឃ្លានអាហារជាងមុន
  • បញ្ចូលអាហារណាដែលអ្នកចូលចិត្តក្នុងរបបអាហារ ប៉ុន្តែមិនត្រូវមានជាតិប្រៃច្រើនទែ ហើយគួរតែមានរសជាតិបន្ថែមដូចជា ទឹកក្រូចច្របាច់ ជាដើម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • អាហារគួរតែមានពណ៌ច្រើន រូបរាងច្រើន និងស្ថានភាពអាហារខុសៗគ្នាផង
  • មិនត្រូវចម្អិនអាហារដល់ខ្លោចឡើយ ឬចម្អិនយូរពេក ព្រោះវាអាចនាំឲ្យបាត់បង់រសជាតិ និងលែងឆ្ងាញ់៕