Join with Health.com.kh on Telegram

មនុស្សមួយចំនួនមានពណ៌ស្បែកស្លេកស្លាំងពីកំណើតតែម្ដងកាត់តាមឪពុកម្ដាយពួកគេ ប៉ុន្តែប្រសិនបើអ្នកមិនមែនម្នាក់ក្នុងចំណោមនោះទេ ស្បែកប្រែជាស្លេកស្លាំងអាចបណ្ដាលមកពីបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសុខភាពហើយ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ហើយអ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម ប្រសិនបើអាការៈនៃស្បែកស្លេកស្លាំងអមមកជាមួយនឹងអត្រាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី, សម្ពាធឈាមចុះទាប, ពិបាកដកដង្ហើម, ឈឺទ្រូង និងរកកលចង់សន្លប់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតមួយចំនួនដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង ៖

១. ជំងឺខ្វះគ្រាប់ឈាមក្រហម

មួយក្នុងចំណោមមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង គឺជំងឺខ្វះគ្រាប់ឈាមក្រហម ឬកង្វះជាតិដែកក្នុងរាងកាយ។ ជំងឺខ្វះគ្រាប់ឈាមក្រហម ជាស្ថានភាពសុខភាពមួយដែលបរិមាណនៃកោសិកាឈាមក្រហមដឹកនាំអុកស៊ីសែនទៅចិញ្ចឹមគ្រប់កោសិកាមានកម្រិតទាបមិនធម្មតា។ រាងកាយត្រូវការជាតិដែកដើម្បីផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន ដែល​ជា​ប្រូ​តេ​អ៊ីន​នៅ​ក្នុង​កោសិកា​ឈាមក្រហម។

២. កង្វះវីតាមីន B12

ក្រៅពីជាតិដែក វីតាមីនផ្សេងទៀតដែលរាងកាយត្រូវការសម្រាប់ការសំយោគកោសិកាឈាមក្រហមបានត្រឹមត្រូវនោះ គឺវីតាមីន B12។

៣. ជំងឹមហារីកឈាម

មានជំងឺមហារីកច្រើនប្រភេទណាស់ដែលបណ្ដាលឱ្យស្បែកប្រែជាស្លេកស្លាំង ហើយជំងឺមហារីកឈាមជាប្រភេទមួយក្នុងចំណោមនោះ។

៤. ជំងឺឃ្លង់ល្ពៅ

ជំងឺនេះបណ្ដាលឱ្យស្បែកឡើងបំណះពណ៌សៗដោយសារកោសិកាក្នុងស្បែកឈប់ដំណើរការមុខងារលែងផលិតជាតិមេឡានីនដែលផ្ដល់ពណ៌សម្បុរប្រសើរដល់ស្បែក។

៥. កង្វះការត្រូវកម្ដៅថ្ងៃ

ក៏ព្រោះតែស្បែកមិនផលិតជាតិមេឡានីនគ្រប់គ្រាន់ នោះមិនមែនមានន័យថាកោសិកាពិសេសដែលផលិតវាមិនដំណើរការដែរ។ ហើយការពិតនោះ គឺស្បែកនឹងផលិតជាតិមេឡានីនកាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងកាំរស្មីយូវីក្នុងទម្រង់ការពារស្បែក។

៦. ទទួលទានអាហារគ្មានសុខភាពល្អ

ការទទួលទានអាហារកែច្នៃ, អាហារគ្មានជីវជាតិ និងអាហារប្រភេទ fast food បណ្ដាលឱ្យស្បែកមើលទៅគ្មានក្រៀមក្រោះគ្មានជីវិតដោយសារកង្វះសារធាតុចិញ្ចឹមចាំបាច់ដូចជា ជាតិវីតាមីន និងជាតិរ៉ែផ្សេងៗ។

៧. ភាពតានតឹង និងថប់បារម្ភ

យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ភាពតានតឹង ឬស្ត្រេសអាចបណ្ដាលឱ្យមានភាពប្រែប្រួលក្នុងចរន្តឈាមហូរ។ លើសពីនេះទៅទៀត ស្ត្រេស អាចបង្កើនអត្រានៃកោសិកាស្បែកដែលងាប់ៗដែលធ្វើឱ្យស្បែកមើលទៅដូចគ្មានជីវិត។ រីឯបញ្ហាថប់បារម្ភវិញ អាចបណ្ដាលឱ្យការផ្គត់ផ្គង់ឈាមត្រូវបានបង្វែរទៅសរីរាង្គខាងក្នុងដែលបណ្ដាលឱ្យស្បែកប្រែជាមើលទៅស្លេកស្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង