មិនបានគេង
អ្នកបានធ្វើរឿងមួយចំនួនតូចដែលអ្នកមិនបានដឹងថា មិនគួរធ្វើឡើយ។ ប៉ុន្តែទម្លាប់អាក្រក់មួយចំនួននោះអាចនឹងផ្តល់ផលមិនល្អដល់ខួរក្បាលបាន។ ឧទាហរណ៍ ការគេងមិនគ្រប់ប្រហែលជាមូលហេតុនៃភាពភ្លេចភ្លាំងដែរ។ វាគឺជារឿងល្អបំផុតដែលគួរគេងទៀងទាត់។ បើសិនជាអ្នកមានបញ្ហានៃការគេង ចូរចៀសវាងគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និងការបើកមើលឧបករណ៍អេឡិចត្រូនិចនៅពេលល្ងាច។
នៅម្នាក់ឯងច្រើនពេក
មនុស្សជាច្រើនគឺមានភាពចម្លែកក្នុងការធ្វើទំនាក់ទំនងក្នុងសង្គម។ វាមិនត្រឹមតែនិយាយអំពីរបៀបដែលមិត្តភក្តិក្នុង Facebook ភាគច្រើនធ្វើទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺការទំនាក់ទំនងពិតប្រាកដមិនសូវមាន។ អ្នកដែលមានពេលវេលាចំណាយនៅជាមួយមិត្តភក្តិស្និទ្ធស្នាលតិច ហើយមិនសូវមានការរីករាយ គឺមិនសូវល្អចំពោះខួរក្បាលឡើយ ជាពិសេសអ្នកដែលភ្លេចភ្លាំងច្រើន។ ដូច្នេះបើសិនជាអ្នកមានអារម្មណ៍ឯកា ចូរទាក់ទងទៅមិត្តភក្តិមួយចំនួនដើម្បីជជែកគ្នា ឬលេងកីឡា។
ញ៉ាំអាហារមិនផ្តល់សុខភាពច្រើន
ផ្នែកជាច្រើនរបស់ខួរក្បាលមានជាប់ទាក់ទងនឹងការរៀនសូត្រ ការចងចាំ និងសុខភាពផ្លូវចិត្ត ប៉ុន្តែកន្លែងទាំងនេះមិនសូវធំឡើងនៅលើមនុស្សដែលញ៉ាំបឺហ្គឺ ដំឡូងចៀន និងភេសជ្ជៈកំប៉ុងច្រើនៗ។ ផ្លែបឺរី គ្រាប់ធញ្ញជាតិ និងបន្លែពណ៌បៃតង គឺជាអាហារដែលជួយជម្រុញដល់មុខងារខួរក្បាល ហើយក៏បន្ថយការថយចុះរបស់មុខងារផ្លូវអារម្មណ៍បានដែរ។
ប្រើកាសស្តាប់ចម្រៀង
នៅពេលដែលអ្នកប្រើកាសស្តាប់ចម្រៀងបើកសម្លេងកប់ពេក អ្នកអាចនឹងធ្វើឲ្យខូចខាតដល់ការស្តាប់លឺជាប់រហូតក្នុងរយៈពេលតែ ៣០នាទីប៉ុណ្ណោះ។ ប៉ុន្តែវាមិនគ្រាន់តែកើតឡើងនៅត្រចៀកទេ ព្រោះការស្តាប់លែងលឺលើមនុស្សចាស់មានជាប់ទាក់ទងនឹងបញ្ហារបស់ខួរក្បាលដែរដូចជា ជំងឺភ្លេចភ្លាំងពេលចាស់ជរា និងការបាត់បង់ជាលិកាខួរក្បាល។ រឿងនេះប្រហែលដោយសារតែខួរក្បាលត្រូវធ្វើការច្រើនពេកដើម្បីយល់ដឹងថាតើមាននរណានិយាយអ្វីខ្លះ ហើយក៏មិនអាចត្រង់ត្រាប់ក្នុងការចងចាំបាន។ ដូច្នេះយកល្អគួរតែកុំបើកសម្លេងលឺជាង ៦០ភាគរយនៃសម្លេងឧបករណ៍របស់អ្នកអី។
មិនបានធ្វើចលនាគ្រប់គ្រាន់
កាលណាអ្នកមិនបានហាត់ប្រាណទៀងទាត់កាន់តែយូរ អ្នកកាន់តែងាយនឹងមានជំងឺភ្លេចភ្លាំងពេលចាស់ជរា។ អ្នកក៏ទំនងជាមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសសម្ពាធឈាម ដែលរឿងនេះអាចជាប់ទាក់ទងនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរ។ អ្នកមិនចាំបាច់ទៅរត់ម៉ារ៉ាតុងឡើយគ្រាន់តែចំណាយពេលកន្លះម៉ោងធ្វើការងារក្នុងចំការ ឬដើរលឿនៗជាមួយអ្នកជិតខាងក៏មានប្រយោជន៍ចំពោះខួរក្បាលដែរ។
នៅជក់បារី
បារីអាចធ្វើឲ្យខួរក្បាលស្វិតបាន ហើយវាក៏មិនដែលជារឿងល្អដែលយើងត្រូវជក់ដែរ។ តែវានឹងធ្វើឲ្យការចងចាំរបស់អ្នកកាន់តែដុនដាបទៅៗ និងធ្វើឲ្យអ្នកងាយនឹងមានភាពភ្លេចភ្លាំងច្រើនទៀត។ ក្រៅពីនេះវាអាចធ្វើឲ្យមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម។
ញ៉ាំច្រើនពេក
បើសិនជាអ្នកញ៉ាំច្រើនពេក ទោះបីជាអាហារត្រឹមត្រូវក៏ដោយ ក៏ខួរក្បាលអ្នកប្រហែលជាមិនអាចបង្កើតទំនាក់ទំនងដ៏រឹងមាំដែលអាចជួយដល់ការគិត និងចងចាំបានដែរ។ ការញ៉ាំច្រើនពេករយៈពេលយូរ ប្រហែលជាធ្វើឲ្យអ្នកធាត់ខ្លាំង រហូតដល់កើតជំងឺបេះដូង ទឹកនោមផ្អែម និងលើសសម្ពាធឈាម ដែលវាសុទ្ធសឹងតែជាប់ទាក់ទងនឹងបញ្ហាខួរក្បាល និងជំងឺភ្លេចភ្លាំងពេលចាស់ជរាទាំងអស់៕