វាគឺជាការពិតមួយដែលថា ស៊ុតគឺជាអាហារមានកូឡេស្តេរ៉ុសខ្ពស់។ អ្វីដែលជាការពិតទៀតនោះគឺថា ស៊ុតមួយគ្រាប់មានកូឡេស្តេរ៉ុល២១២មីលីក្រាមទៅហើយ ដែលតម្រូវការមនុស្សយើងប្រចាំថ្ងៃមាន ៣០០មីលីក្រាមឯណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែចងចាំថា កូឡេស្តេរ៉ុលក្នុងរបបអាហារមិនសំខាន់ក្នុងការធ្វើឲ្យកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ឡើយ។
ជាធម្មតា ថ្លើមមនុស្សយើងទេជាប្រភពដ៏ធំមួយក្នុងការផលិតកូឡេស្តេរ៉ុលយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ នៅពេលអ្នកញ៉ាំអាហារមានកូឡេស្តេរ៉ុលកាន់តែច្រើន ថ្លើមនឹងផលិតកូឡេស្តេរ៉ុលកាន់តែតិចវិញ។ យ៉ាងណាមិញ ការឆ្លើយតបនឹងការញ៉ាំស៊ុតគឺប្រែប្រួលទៅតាមមនុស្សម្នាក់ៗដូចជា៖
- មនុស្សប្រមាណ ៧០ភាគរយ ការញ៉ាំស៊ុតគឺមិនធ្វើឲ្យឡើងកូឡេស្តេរ៉ុលក្នុងឈាមទាំងអស់តែម្តង
- ៣០ភាគរយទៀត ការញ៉ាំស៊ុតអាចធ្វើឲ្យកូឡេស្តេរ៉ុលឡើងតិចតួចដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ អ្នកដែលមានជំងឺហ្សែនដូចជា Familial Hypercholesterolemia ឬ ហ្សែនហៅថា ApoE4 ប្រហែលជាត្រូវការកាត់បន្ថយ ឬចៀសវាងការញ៉ាំស៊ុតវិញ៕