កូឡេស្តេរ៉ុលគឺជាសារធាតុខ្លាញ់មួយប្រភេទដែលផលិតចេញពីថ្លើម និងទទួលបានតាមរយៈការញ៉ាំអាហារពីខាងក្រៅដូចជា សាច់សត្វ ផលិតផលធ្វើពីទឹកដោះគោ និងស៊ុតជាដើម។ ថ្លើមនឹងផលិតកូឡេស្តេរ៉ុលកាន់តែតិចបើសិនជាអ្នកញ៉ាំវាពីអាហារច្រើនហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំខ្លាញ់ប្រភេទ Saturated Fat, Trans Fat និងស្ករច្រើន អាចធ្វើឲ្យកូឡេស្តេរ៉ុលកើនឡើងក្នុងឈាមបានទាំងអស់។ កាលណាកូឡេស្តេរ៉ុលអាក្រក់ឡើងខ្ពស់ នោះវាធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាគន្លឹះអាហារបីប្រភេទ ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលបាន។

ញ៉ាំអាហារសម្បូរជាតិសរសៃរលាយ

ជាតិសរសៃរលាយគឺមានច្រើនណាស់ក្នុងសណ្តែក ផ្លែប៉ោម និងផ្លែឈើជូរៗ។ មនុស្សយើងមិនមានអង់ស៊ីមគ្រប់គ្រាន់ក្នុងការរំលាយជាតិសរសៃរលាយនេះទេ ដូច្នេះ វានឹងធ្វើដំណើរទៅក្នុងផ្លូវរំលាយអាហារ ដើម្បីបឺតស្រូបជាតិទឹក និងបង្កើតបានជាលាមកដែលទន់ៗផងដែរ។ ក្នុងពេលវាធ្វើដំណើរក្នុងផ្លូវក្រពះពោះវៀន ជាតិរសៃរលាយនេះនឹងបឺតស្រូបទឹកប្រមាត់ដើម្បីកុំឲ្យវាទៅរំលាយជាតិខ្លាញ់ពីចំណីអាហារ ហើយចូលក្នុងចរន្តឈាមបាន។ ការញ៉ាំជាតិសរសៃរលាយទៀងទាត់ អាចបន្ថយចំនួនទាំងកូឡេស្តេរ៉ុលសរុប និងកូឡេស្តេរ៉ុលអាក្រក់បានពី ៥ ទៅ ១០ភាគរយ ក្នុងរយៈបេល ៤សប្តាហ៍។ 

ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន

ការញ៉ាំផ្លែឈើ និងបន្លែគឺជាវិធីដែលងាយស្រួលមួយក្នុងការបញ្ចុះកូឡេស្តេរ៉ុលអាក្រក់។ ការសិក្សាបានបង្ហាញថា មនុស្សធំដែលញ៉ាំបន្លែ និងផ្លែឈើបានយ៉ាងហោចណាស់ ៤ពេលក្នុងមួយថ្ងៃ អាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់បាន ៦ភាគរយ ដែលវាល្អជាងអ្នកដែលញ៉ាំបន្លែនិងផ្លែឈើតិចជាងពីរដងក្នុងមួយថ្ងៃទៅទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំបន្លែនិងផ្លែឈើ ឃើញថា អាចបន្ថយការប្រឈមនឹងជំងឺបេះដូងជាអ្នកដែលញ៉ាំតិចបំផុតបានរហូតដល់ ១៧ភាគរយ ក្នុងរយៈពេល ១០ឆ្នាំ។ 

ញ៉ាំសណ្តែកសៀងច្រើន

សណ្តែកសៀងសម្បូរទៅដោយប្រូតេអ៊ីន និងផ្ទុកទៅដោយសារធាតុ Isoflavones ដែលមានលក្ខណៈស្រដៀងនឹងអ័រម៉ូន អេស្រ្តូជែនដែរ។ ការស្រាវជ្រាវបានរកឃើញថា ប្រូតេអ៊ីនសណ្តែកសៀង និង Isoflavones មានថាមពលខ្លាំងក្លាក្នុងការបញ្ចុះកូឡេស្តេរ៉ុល និបន្ថយការកើតជំងឺបេះដូងថែមទៀត។ តាមពិទៅ ការញ៉ាំសណ្តែកសៀងរាល់ថ្ងៃរយៈពេលយ៉ាងហោចណាស់មួយខែអាចបង្កើនកូឡេស្តេរ៉ុលល្អបាន ១.៤mg/dL និងបន្ថយកូឡេស្តេរ៉ុលអាក្រក់បានប្រហែល ៤mg/dLដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង