តើអ្នកកំពុងតែគេងពេលយប់មិនបានលក់ស្រួលមែនទេ? វាប្រហែលជាអាចប៉ះពាល់ដល់សុខភាពអ្នកបានបើសិនជាអ៊ីចឹងមែន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំពីវិធីខ្លះៗដើម្បីពង្រឹងដល់ការគេង៖

  • ចូរចូលគេង និងភ្ញាក់ពីគេងឲ្យទៀងពេលជារៀងរាល់ថ្ងៃ ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ
  • ចូរហាត់ប្រាណយ៉ាងហោចណាស់ ២០នាទីក្នុងមួយថ្ងៃ។ ប៉ុន្តែមិនត្រូវហាត់ប្រាណមុនពេលម៉ោងគេងទេ
  • ចូរចៀសវាងការប្រើប្រាស់ជាតិនីកូទីន កាហ្វេអ៊ីន និងគ្រឿងស្រវឹងមុនពេលគេង
  • ចូរបង្កតើជាទម្លាប់បន្ធូរអារម្មណ៍មុនពេលគេងដូចជា ការងូតទឹក អានសៀវភៅ ឬតាំងសមាធិ
  • មិនត្រូវមើលទូរទស្សន៍ ឬប្រើប្រាស់គ្រឿងអេឡិចត្រូនិចផ្សេងៗមុនពេលចូលគេង
  • បើសិនជាអ្នកមិនអាចគេងលក់ ឬងងុយគេងទេ ចូរកុំគេងនៅលើគ្រែយូរពេកទាំងគេងមិនលក់បែបនេះទៀត។ ចូរអានសៀវភៅ ឬស្តាប់ចម្រៀងរហូតដល់មានអារម្មណ៍អស់កម្លាំង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • បើសិនជាអ្នកច្រើនតែពិបាលគេងលក់រហូតមែន ចូរទៅជួបពេទ្យដើម្បីពិគ្រោះជំងឺ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង