ជំងឺអញ្ចាញធ្មេញគឺជាបញ្ហាញឹកញាប់មួយដែលអាចនាំឲ្យមានក្លិនមាត់អាក្រក់ ហើមអញ្ចាញធ្មេញ និងបាក់ធ្មេញបានដែរបើសិនជាមិនបានព្យាបាល។ មនុស្សយើងភាគច្រើនមិនមានអាការៈអ្វីរបស់ជំងឺអញ្ចាញធ្មេញទេលុះត្រាតែពួកគេអាយុដល់ខ្ទង់ ៣០ ទៅ ៤០ឆ្នាំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការថែទាំសុខភាពធ្មេញប្រចាំថ្ងៃ និងការទៅជួបពេទ្យធ្មេញជាទៀងទាត់ អាចបន្ថយការបន្ថយការប្រឈមមុខបាន។ ខាងក្រោមនេះគឺជាអ្វីដែលអាចជួយបង្ការជំងឺអញ្ចាញធ្មេញបាន៖
- ចូរដុសសម្អាតធ្មេញមួយថ្ងៃពីរដង ជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្ល័រអូរ៉ាយ
- ចូរប្រើប្រាស់អំបោះសម្អាតធ្មេញជារៀងរាល់ថ្ងៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរទៅជួបពេទ្យធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំដើម្បីពិនិត្យ និងសម្អាតធ្មេញ
- កុំជក់បារី៕