ភាគច្រើន ការមានរបួសដោយសារតែរលាកតិចតយច អាចថែទាំដោយខ្លួនឯងនៅផ្ទះបាន ដោយមិនបាច់ទៅមន្ទីរពេទ្យទេ។ ភាពធ្ងន់ធ្ងរ នៃការរលាកគឺអាស្រ័យទោតាមតំបន់ដែលវារលាក និងជម្រៅដែលវាខូចខាតខ្លាំងប៉ុណ្ណា។ ការរលាកកម្រិតទី១គឺប៉ះពាល់តែទៅលើស្រទាប់ស្តើងខាងលើបំផុតប៉ុណ្ណោះ។ ការរលាកកម្រិទី២ គឺរលាកដល់ស្រទាប់ក្រាសខាងក្រោមស្បែកបន្ថែម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរលាកកម្រិតទី៣ គឺជាការរលាកធ្ងន់ធ្ងរបំផុត គឺវាមានការរលាកជ្រៅក្នុងស្បែកខ្លាំង ដែលអាចនាំឲ្យស្បែកនោះមានការខូចខាតជាប់រហូតផ។
ចូរទៅជួបគ្រូពេទ្យបើសិនជាការរលាកនោះមានលក្ខណៈខ្មៅជាំ និងមើលទៅរលោងស ព្រមទាំងមានពងទឹក ព្រោះវាជាអាការៈនៃការរលាកកម្រិតទី២។ ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាស្បែកនោះស្ងួត និងមើលទៅដូចជ័រកៅស៊ូ មានចេញជាខ្នៅពណ៌ស ត្នោត ឬខ្មៅ ដែលវាជាការរលាកកម្រិតទី៣។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ ដើម្បីព្យាបាលការរលាកតិចតួច យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរដាក់កន្លែងដែលរលាកនោះប៉ះនឹងទឹកត្រជាក់ ឬស្អំទឹកត្រជាក់រយៈពេល ១០នាទី
- ជូតកន្លែងដែលរលាកជាមួយនឹងក្រណាតស្អាត និងរុំដោយបង់រុំដែលគ្មានមេរោគ និងមិនស្អិត
- មិនត្រូវលាបអ្វីទាំងអស់ ព្រោះវាអាចជាហេតុនាំឲ្យមានការបង្ករោគបាន
- មិនត្រូវបំបែកពងទឹកឡើយ
- អ្នកអាចប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីបន្ថយការឈឺ និងរលាក៕