ការមានផ្ទៃពោះគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រីគ្រប់រូប។ ហើយដំណាក់កាលនៃការមានផ្ទៃពោះក៏ត្រូវតែប្រុងប្រយ័ត្នដែរ មិនត្រូវឲ្យមានជំងឺផ្សេងៗទេ។ តើជំងឺអ្វីដែលស្ត្រីមានផ្ទៃពោះគួរតែចៀសវាង? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ជំងឺផ្តាសាយ: នេះជាជំងឺដែលស្ត្រីមានផ្ទៃពោះងាយជួបប្រទះណាស់។ ហើយនៅពេលដែលផ្តាសាយធម្មតា អ្នកអាចផឹកទឹក គេងឲ្យគ្រប់គ្រាន់ បរិភោគបន្លែនិងផ្លែឈើឲ្យបានច្រើន ព្រោះវាជំនួយដល់អ្នក។ បើធ្ងន់ឬក្តៅខ្លួន អ្នកអាចទៅជួបគ្រូពេទ្យដើម្បីពិគ្រោះជាមួយគាត់បាន។
  2. អ្នកមិនត្រូវបរិភោគរបស់ប្រៃពេក ហិរពេក របស់ដែលផ្អាប់ទុកយូរឬញាំនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺហើមបាន។
  3. ជួនកាលក៏អាចមានជំងឺឈឺពោះបានដែរ។ នៅពេលដែលមានជំងឺឈឺពោះ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ។បើវាមិនទាក់ទងនឹងទារកទេ នោះប្រហែលជាក្រពះអ្នករំលាយអាហារមិនបានល្អ។ ដូចនេះអ្នកគួរតែបរិភោគអាហារដែលងាយរំលាយដើម្បីសុខភាពអ្នកនិងកូន។ ដូចនេះអ្នកគួរតែចៀសវាងកុំឲ្យកើតជម្ងឺទាំងនេះនៅពេលមានផ្ទៃពោះ ដោយអាចធ្វើតាមវិធីខាងលើនេះបាន៕
  4. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង