តើអ្នកធ្លាប់ឆ្ងល់ទេថា ក្លិនខ្លួនរបស់អ្នកកើតចេញដោយរបៀបម៉េច ហើយហេតុអ្វីបានជាវាចេះតែមានក្លិនមិនល្អបែបនេះ? ប៉ុន្តែបើសិនជាវាកើតឡើងមិនល្អហើយអ្នកនៅតែអាចលុបបំបាត់វាបានដោយងាយតាមរយៈវិធីដូចខាងក្រោមនេះ៖
ថែរក្សាខ្លួនឯងឲ្យមានភាពស្អាតជានិច្ច
ចូរងូតទឹកយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ហើយអ្នកនឹងអាចលាងជម្រះញើស និងបាក់តេរីមួយចំនួននៅលើស្បែកបាន។ ញើសនេះហើយគឺជាដើមហេតុដែលនាំឲ្យកើតជាក្លិន។ ប៉ុន្តែនៅពេលបាក់តេរីដែលរស់នៅលើស្បែកផ្សំគ្នាជាមួយញើសទៀត នោះវានឹងធ្វើឲ្យក្លិនកាន់តែអាក្រក់ថែមទៀត។
ប្រើសាប៊ូសម្លាប់បាក់តេរី
ការលាងសម្អាតខ្លួនជាមួយនឹងសាប៊ូសម្លាប់បាក់តេរីនឹងជួយកំចាត់ចោលនូវបាក់តេរីមួយចំនួនដែលធ្វើឲ្យមានក្លិនខ្លួនបាន។
ប្រើកន្សែងជូតខ្លួន
នៅពេលអ្នកងូតទឹករួច ចូរសម្ងួតខ្លួនឲ្យបានស្អាតល្អ ដោយយកចិត្តទុកដាក់ទៅលើកន្លែងដែលអ្នកគិតថាបែកញើសច្រើន។ បើសិនជាស្បែកស្ងួត វានឹងផ្តល់ផលកាន់តែលំបាក់សម្រាប់រាងកាយបង្កើតក្លិនខ្លួន។
ប្រើផលិតផលបំបាត់ក្លិន
នៅពេលអ្នកសម្អាតខ្លួន និងស្ងួតហើយ ចូរប្រើប្រាស់ផលិតផលបំបាត់ក្លិននៅឃ្លាក។ ផលិតផលទាំងនេះមានសារធាតុ Aluminum Chloride ដែលជួយកាត់បន្ថយជាតិញើស និងបំបាត់ក្លិនផងដែរ។ ចូរប្រើប្រាស់វាពីរដងក្នុងមួយថ្ងៃ ដោយម្តងប្រឹង និងម្តងល្ងាច។ តែបើសិនជាអ្នកត្រូវការជំនួយច្រើន ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើប្រាស់ផលិតផលបែបនេះ។
រក្សាសម្លៀកបំពាក់ឲ្យនៅស្អាតល្អ
ចូរផ្លាស់ប្តូរសម្លៀកបំពាក់ឲ្យញឹកញាប់នៅពេលដែលអ្នកបែកញើសខ្លាំង។ ការផ្លាស់ប្តូរសម្លៀកបំពាក់បែបនេះជួយកាត់បន្ថយក្លិនញើសផង។ ចូរប្រាកដថា អ្នកបានផ្លាស់ប្តូរស្រោមជើងផងដែរ ជាពិសេសនៅពេលដឹងថាខ្លួនឯងបែកញើសនៅជើង។ ចូរប្រើប្រាស់ម្សៅបំបាត់ក្លិននៅក្នុងស្បែកជើង និងដើរជើងទទេខ្លះបើសិនជាអាចធ្វើទៅបាន។
កាត់បន្ថយការញ៉ាំអាហារ ឬភេសជ្ជៈ
អ្វីដែលអ្នកញ៉ាំអាចមានឥទ្ធិពលទៅលើក្លិនខ្លួនបានទាំងអស់។ អាហារដែលងាយនឹងធ្វើឲ្យបែកញើសច្រើនមានដូចជា ម្ទេសហិរៗ ឬគ្រឿងការី ហើយក៏នាំឲ្យមានក្លិនខ្លួនផងដែរ។ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងក៏ប្រហែលជានាំឲ្យបែកញើសកាន់តែខ្លាំងថែមទៀត៕